Home ព័ត៌មានអន្តរជាតិ ជន​ចាប់​មនុស្...

ជន​ចាប់​មនុស្ស​ធ្វើ​ចំណាប់ខ្មាំង​នៅ​ផ្សារ​ទំនើប​ក្រុង​ម៉ានីល ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ចាប់​

​អតីត​សន្តិសុខ​ដែល​បាន​បាញ់​មនុស្ស​ម្នាក់​និង​ចាប់​មនុស្ស​៣០​នាក់​ទៀត​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​បាន​សុខចិត្ត​​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​០២​មីនា​។​

​អាឈី ប៉ា​រ៉ា​យ អតីត​សន្តិសុខ​អាយុ​៣២​ឆ្នាំ​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​ការងារ​នៅ​ផ្សារ​ទំនើប​V-Mall នៅ​ទីក្រុង​ម៉ានីល បន្ទាប់​ពី​ឈប់សម្រាក​២​សប្តាហ៍​ដោយ​​គ្មាន​ច្បាប់​ឈប់សម្រាក​មក​នោះ​បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​បន្ទាប់ពី​មាន​ការប្រឈមមុខ​ដាក់​គ្នា​មួយ​ថ្ងៃ​បន្ទាប់ពី​មេ​គ្រប់គ្រង​របស់​គាត់​យល់​ព្រម​សុំទោស​និង​​សន្យា​លាឈប់​ពី​ការងារ​។​

​គាត់​បាន​ចាកចេញ​ពី​អគារ​នៅ​ផ្សារ​នោះ​ដោយ​គ្មាន​អាវុធ ឬ​ជាមួយ​នឹង​ចំណាប់ខ្មាំង​របស់​គាត់​ហើយ​បាន​និយាយ​មួយ​ភ្លែត​មុនពេល​គាត់​ត្រូវបាន​ចាប់​វាយ​តប់​​ដោយ​មនុស្ស​ច្រើន​នាក់​នៅ​ទីនោះ​ខណៈ​ដែល​ប៉ូលិស​បាន​ចូល​មក​និង​ដាក់​ខ្នោះ​គាត់ ។​

​អាឈី ប៉ា​រ៉ា​យ បាន​និយាយ​អំពី​ភាព​អយុត្តិធម៌​និង​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​មកលើ​គាត់​ពី​សំណាក់​ក្រុម​មេ​កើយ​របស់​គាត់​ហើយ​បាន​ចោទប្រកាន់​ពួកគេ​ពីបទ​​ពុករលួយ​និង​ការរំលោភបំពាន នៅ​មុនពេល​ប៉ូលិស​បាន​ចាប់​ខ្លួន​គាត់​យកចេញ​ទៅ​។​

​ការប្រគល់​ខ្លួន​នេះ​បាន​នាំ​ដល់​ការបញ្ចប់​ហេតុការណ៍​ដ៏​អាក្រក់​នៅថ្ងៃនោះ ។​

​ហេតុការណ៍​នេះ​បាន​ចាប់ផ្តើម​នៅ​ពេល​ប្រហែល​ពាក់​កណ្តាលថ្ងៃត្រង់​នៅពេលដែល អាឈី ប៉ា​រ៉ា​យ បាន​សម្រុកចូល​ការិយាល័យ​រដ្ឋបាល​មួយ​នៅក្នុង​ផ្សារ​នោះ​​ហើយ​បាន​ប្រឈម​មុខ​ជាមួយ​សន្តិសុខ​ផ្សេងៗ​ទៀត​។​

​គាត់​បានទាមទារ​ឱ្យ​ពួកគេ​ចូលរួម​ជាមួយ​គាត់​នៅ​ក្នុងការ​ងើប​តវ៉ា​ប្រឆាំង​ការគ្រប់គ្រង​នៅ​មុនពេល​គាត់​បាញ់​បុរស​ម្នាក់​ដែល​បដិសេធ​មិន​ចូលរួម​ជាមួយ​គាត់​។​

​សន្តិសុខ​ដែល​ត្រូវ​បាន​បាញ់​នោះ ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ឥឡូវនេះ​ស្ថិតក្នុង​ស្ថានភាព​នឹងន​រ​។​

​បន្ទាប់មក អាឈី ប៉ា​រ៉ា​យ ដែល​ត្រូវបាន​គេ​គិត​មាន​កាំភ្លើងខ្លី​មួ​យ​និង​គ្រាប់បែកដៃ​ជាច្រើន​នោះ បាន​ចាប់​មនុស្ស​ប្រហែល​៣០​នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង​ដែល​​ភាគច្រើន​នៃ​អ្នក​ទាំងនោះ ជា​និយោជិត​ផ្សារ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​អាឈី ប៉ា​រ៉ា​យ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ប្រឈម​មុខ​ជាមួយ​កងកម្លាំង​ប៉ូលិស​នៅ​ផ្សារ​មួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជូន​ជនសង្ស័យ​បីនាក់ មក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ដំរី​ខា​វ៉ាន់​ដែលជា​ដំរី​...

ដោយៈ មុនី​រ័ត្ន​-​ដេប៉ូ​/...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​: គូលែន / សៀមរាប​: ក...

សាលា​រាជធានី​ភ្នំពេញ ចេញ​...

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖...