ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ខ្សែរភាពយន្តដែលនិយាយពីស្នេហាក្មេងជំទង់ របស់ ផលិតកម្ម សាស្ត្រាហ្វៀម រឿង «ពោះធំ» ធ្លាប់ទទួលបានការគាំទ្រ យ៉ាងច្រើនតាម រយៈការទស្សនលើបណ្តាញសង្គមហ្វេសប៊ុក និង Youtube ពេលនេះ ខាងផលិតកម្ម បានសម្រេចធ្វើ version ថ្មី ដែលខុសប្លែកពីលើបណ្តាញទាំងពីរខាងលើ ហើយត្រៀម ដាក់ បញ្ចាំងក្នុងរោងភាពយន្តផងដែរ
ឈុតឆាកថតថ្មីទាំងអស់ ដែលបង្ហាញពីជីវិតរបស់តួឯកប្រុស ស្រីក្រោយ ពេលចាក ចេញពីផ្ទះ ទៅផ្សងជីវិតក្មេងខ្ចីគ្មានទីជម្រក តស៊ូលំបាកវេទនា ដោយគ្មានឪពុកម្តាយ ទាំងតួស្រីកំពុងមានផ្ទៃពោះទាំងវ័យក្មេងនៅឡើយ ។ ឈុតឆាកថ្មីនេះនឹងកាន់តែធ្វើ ឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកនឹងឆាកជីវិតរបស់ពួកគេ និងស្រាយចម្ងល់អ្នក ទស្សនា វគ្គមុនថាតើវាសនា របស់ពួកគេនិងកូនក្នុងពោះចុងក្រោយនឹងទៅជាយ៉ាងណា?
ខ្សែភាពយន្តរឿងពោះធំ Version រោងកុន ដែលត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗ របស់ផលិតកម្ម Sastra ព្រោះមានការថត ឈុតឆាកថតថ្មីទាំងអស់ ដែលបង្ហាញពីរបស់ពួកគេក្រោយពេលចាកចេញពីផ្ទះ ទៅផ្សងជីវិតក្មេងខ្ចីគ្មានទីជម្រក តស៊ូលំបាក វេទនា ដោយគ្មានឪពុកម្តាយ ទាំងតួស្រីកំពុងមានផ្ទៃពោះវ័យក្មេង ។ ឈុតឆាកថ្មីនេះ នឹងកាន់តែធ្វេីឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកនឹងឆាកជីវិតរបស់ពួកគេ ហើយក៏ជាការនិងស្រាយ ចម្ងល់អ្នក ទស្សនាវគ្គមុនថា តេីវាសនារបស់ពួកគេ និងកូន ក្នុងពោះចុងក្រោយ នឹងទៅជាយ៉ាងណា?
សូមបញ្ចាក់ថារឿង “ពោះធំ” ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ដូច្នេះប្រសិនបើពុកម៉ែបងប្អូនចង់ដឹងថា Version ថ្មីនេះខុសប្លែកយ៉ាងណា កុំភ្លេចតាមដានទាំងអស់គ្នា នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ៕