ប្រទេសឥណ្ឌាទើបតែបង្កើនការប្រណាំងប្រជែងសព្វានុយក្លេអ៊ែរប្រកបដោយគ្រោះថ្នាក់ជាមួយចិន ដោយវិនិយោគរាប់ពាន់លានដុល្លារលើនាវាមុជទឹកស៊េរីថ្មី។
ប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោកមួយនេះបានប្រកាសថាការបង្កើតសព្វាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលចំនួនពីរគឺធ្វើឡើងក្នុងបំណងទប់ទល់មហិច្ឆតាដែនសមុទ្ររបស់របបក្រុងប៉េកាំងនៅក្នុងតំបន់។ ឥណ្ឌាកំពុងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនិងបំពាក់ដោយអាវុធនុយក្លេអ៊ែរចំនួនពីរ បន្ថែមពីលើនាវាមុជទឹកពីរគ្រឿងប្រភេទ Arihant និង មីស៊ីលឆ្លងអន្តរទ្វីប Agni-V។ សរុបទាំងអស់ការចំណាយនឹងមានចំនួន ១៤ ពាន់លានដុល្លារ។
មីស៊ីលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែររបស់ឥណ្ឌាអាចហោះបានឆ្ងាយគ្រប់គ្រាន់ដើម្បីដាក់ទីក្រុងធំៗរបស់ចិននៅក្នុងហានិភ័យ។
ទុទិដ្ឋិនិយមអំពីតុល្យភាពយុទ្ធសាស្ត្ររបស់ខ្លួនជាមួយចិនកំពុងជំរុញឱ្យមានលទ្ធកម្មអាវុធនុយក្លេអ៊ែរច្រើនឡើងនៅឥណ្ឌា។
គោលដៅរបស់ឥណ្ឌាតែងតែផ្តោតលើសមត្ថភាពវាយប្រហារទប់ទល់ដែលអាចជឿទុកចិត្តដើម្បីរារាំងអាវុធនុយក្លេអ៊ែរពីចិន។
ឥណ្ឌាព្រួយបារម្ភអំពីសមត្ថភាពរបស់ខ្លួនក្នុងការការពារតំបន់ព្រំដែនរបស់ខ្លួនទល់នឹងប្រទេសចិន។
យោងតាមការអង្កេតឆ្នាំ ២០១៨ ចិនមានហេដ្ឋារចនាសម្ព័ន្ធយោធា សមត្ថភាព និងភស្តុភារល្អជាងឥណ្ឌាគ្រប់យ៉ាង៕ ដោយ៖ កញ្ញាដាលីស
