តារាចម្រៀងហុងកុង លោក ឡេស្លី ឈាង និង តារាស្រី អែលវ៉ា នី បានផ្អាកមង្គលការរបស់ពួកគេកាលពីខែកុម្ភៈដោយសារផ្ទុះវីរុសកូរ៉ូណា។

ប៉ុន្តែពិធីករព័ត៌មានកម្សាន្ត លោក អូវិន ង៉ បានសម្រេចចិត្តធ្វើពិធីមង្គលការរបស់គាត់កាលពីថ្ងៃអាទិត្យទី១មីនា ដោយគ្មានអ្នកកំដរឬពិធីបង់កេនោះឡើយ។

លោកង៉អាយុ ៣៨ ឆ្នាំ ដែលចូលរួមជាមួយទូរទស្សន៍ហុងកុង TVB ក្រោយចូលរួមប្រកួតប្រជែងកម្មវិធី Mr Hong Kong ឆ្នាំ ២០០៩ បានចុះបញ្ជីអាពាហ៍ពិពាហ៍របស់គាត់ជាមួយអ្នកបង្ហាត់ក្បាច់យ៉ូហ្គា នាង ជែកគី ឡាម អាយុ ៣៣​ ឆ្នាំ ក្នុងពិធីស្ងាត់ស្ងៀមតូចតាចបំផុត។ គូស្នេហ៍ ដែលបានណាត់ទាក់ទងគ្នាជាង១ឆ្នាំមុនពេលរៀបការនេះ មិនបានរៀបចំពិធីពិសាអាហារនោះទេ ដើម្បីបញ្ចៀសការជួបជុំទ្រង់ទ្រាយធំ៕ ដោយ៖ កញ្ញាដាលីស

លោកង៉និងនាងឡាមរៀបការតែពីរនាក់ដោយគ្មានអ្នកកំដរឬរៀបចំពិធីបង់កេ