Home កម្សាន្ត ​ផលិត​កម្ម​ប​...

​ផលិត​កម្ម​ប​ដិ​ហារ្យ​ នៅតែគាំទ្រ វិស័យ​ភាព​យន្ត​ខ្មែរ

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញៈស្នាដៃរឿងខ្មោចលងរន្ឋត់ថ្មីមួយទៀតហើយ ត្រូវបាន ផលិតកម្មបដិហារ្យ បង្ហាញជូនអ្នកគាំទ្រ ដើម្បី​បង្ហាញ​ថា​ខ្លួន​នៅ​តែ​បន្ត​លើក​មុខមាត់ ភាពយន្ត។ រឿង«វិញ្ញាណតៃហោង» ដែលសម្រិតសម្រាំង បានលើកមកសម្ពោធ ជា ផ្លូវការ នាល្ងាចថ្ងៃទី២ មីនា ឆ្នាំ២០២០មុននេះ។ ភាពយន្តមួយនេះ កំពុងទទួលបានការ ចាប់អារម្មណ៏ គ្រាន់តែបានអានចំណងជើង។

បើទោះខ្សែភាពយន្តខ្មែរ នៅមិនទាន់ប្រជែងភាពយន្តបរទេស ប៉ុន្តែផលិតករខ្មែរ នៅមិនបាក់ទឹកចិត្តសោះឡើយ។ ម្នាក់ៗ​បាន​ប្រឹង​យកគោលដៅ ចំនេះជំនាញរៀង ៗខ្លួនវិវត្តន៏ លើផ្នែកផលិតភាពយន្តគួរអោយកត់សម្គាល់ រហូត​ទស្សនិកជន​ខ្លះបាន​ទាំង​កោត​សរសើរ​ផងដែរ។

លោក ស៊ុម ភារិន ជាអ្នកនិពន្ធ និងជាផលិតករនៅក្នុងរឿងនេះ បានមានប្រសាសន៍ ថា ភាពយន្តខ្នាតធំមួយនេះ គឺត្រូវ​បាន​ចំ​ណា​យ​ពេល នៅក្នុងការថតចំនួន ៦ខែទើប បានចប់ជាស្ថាបពរ ដោយលោកសម្រេចជ្រើសយកតារាចម្រៀងសេម ឲ្យ​សម្ដែង​តួឯក ជាថ្មី បន្ទាប់ពីលោកផ្ដល់ឱកាសឲ្យសម្ដែងជាតួឯកក្នុងរឿងរបស់ខ្លួនលើកមុន ហើយ ទទួលជោគជ័យ។

តារាចម្រៀង លោក សេម និយាយថា រឿងនេះលោកថាចុះថតនៅតាមបណ្ដាខេត្ត ហើយអ្វីដែលជាផលវិបាកនោះ គឺ​មាន​ការ​ថត​នៅក្នុងព្រៃរហូតដល់យប់ជ្រៅ ឬទល់ ភ្លឺក៏មាន ចំណែកឯថវិការ ក្នុងការផលិតក៏ច្រើនគួរសម ប្រហាក់​ប្រហែល​ទៅ​នឹង​ភាព​យន្ត​មុនៗ ដែលលោកបានផលិត។ មិនត្រឹមតែពង្រឹងគុណភាពផ្នែកផលិត ពិសេស នោះ គឺការរៀបចំប្លង់ថត និង​ប្រព័ន្ធ​ភ្លើង​កាមេ​រ៉ា លោកក៏បានបង្ហើបថា មានការខិត ខំកែឆ្នៃ និងតម្លើងបច្ចេកទេសថ្មីៗ ដើម្បីឱ្យកាន់តែមានភាពច្បាស់ត្រជាក់ភ្នែក ព្រម​ទាំង​ចម្រាញ់យកនូវតួសម្ដែងវ័យក្មេងល្បីៗ ក្នុងនោះមាន កញ្ញា ហ្វា ហ្វា និងកញ្ញា សុខលីន ដែលត្រូវបានគេស្គាល់ថាជាតារា TikTok កំពុងមានឈ្មោះ បោះសំទ្បេង ចូលរួមសម្ដែង ជាមួយលោកផងដែរ។ មិនតែប៉ុណ្ណោះ ក្រោយបញ្ចប់​ការថត​ខ្សែ​ភាព​យន្ត​នេះ រួចមក ខាងផលិតកម្ម ក៏នឹងត្រៀមថតខ្សែភាពយន្តចំនួនបី រឿងជាបន្ត បន្ទាប់ ផងដែរ។ ភាពបែបកំប្លែង និងរន្ធត់រឿង«វិញ្ញាតៃហោង» នេះ នឹងដាក់បញ្ចាំង ចាប់ ពីថ្ងៃទី៥ មីនា ២០២០តទៅនៅ​គ្រប់​រោង​ភាព​យន្ត​ទំ​នើប៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...