ដោយ៖ ក្រុមហ៊ុន
ភ្នំពេញ៖ ជើងឯក Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលមានប្រាក់រង្វាន់ លើកទឹកចិត្ត រហូតដល់ទៅ ១៥.០០០ ដុល្លារអាមេរិក ត្រូវបានរកឃើញ នាល្ងាចថ្ងៃអាទិត្យ ទី១ ខែមីនា បន្ទាប់ពីក្រុមខ្លាំង ស.ស.យ.ក កំចាយមារ បានប្រកួតយកឈ្នះ ក្រុមបាល់ទាត់ VANDASAK ដោយលទ្ធផល ១ទល់០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
មុនឈានទៅគ្រងដំណែងជើងឯក ទូទាំងប្រទេស ជាមួយរង្វាន់ ១៥.០០០ ដុល្លារអាមេរិកនេះ ក្រុម ស.ស.យ.ក កំចាយមារ បានប្រកួតយកឈ្នះ ក្រុមបាល់ទាត់ Poipet United ដោយលទ្ធផល ៤ទល់១ នៅវគ្គ ៨ ក្រុម ចុងក្រោយ ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយវគ្គកណ្តាលផ្តាច់ព្រ័ត្រ ប្រជែងយកឈ្នះក្រុម Rolling United ដោយលទ្ធផល ៣ទល់២ ឈានឡើង ទៅប្រជែងដណ្តើមតំណែង ជើងឯកជាមួយ ក្រុមបាល់ទាត់ VANDASAK ដោយយកឈ្នះក្រុមបាល់ទាត់ VANDASAK ជាមួយការប្រកួត យ៉ាងតានតឹងបំផុត ក្នុងលទ្ធផល ១ទល់០ ក្លាយជាម្ចាស់ជើងឯក ទូទាំងប្រទេស Tiger Street Football 2020 ។
តំណាងក្រុមបាល់ទាត់ ស.ស.យ.ក កំចាយមារ បានបញ្ជាក់ថា ការដណ្តើមបានតំណែងជើងឯក ទូទាំងប្រទេស លើកទី១នេះ បានកើតឡើង ដោយសារតែក្រុមលេង ជាមួយគ្នា ដោយការរួបរួមសាមគ្គីភាព មិត្តភាព នៅក្នុងក្រុមបានល្អ ដូច្នោះហើយ ពីមួយវគ្គ ទៅមួយវគ្គ ចេះតែទទួលបានជោគជ័យ រហូតក្លាយជាម្ចាស់ជើងឯក ទូទាំងប្រទេស។ លោក បានប្តេជ្ញាថា Tiger Street Football រដូវកាលក្រោយ នឹងដណ្តើមបានជើងឯក ម្តងទៀត។
ព្រឹត្តិការណ៍បាល់ទាត់Tiger Street Football 2020 បានដំណើរការប្រកួត អស់រយៈពេល ២ ខែ ចែកចេញជា ៨ មណ្ឌល ក្នុងនោះមណ្ឌលតាមបណ្តាខេត្ត មានចំនួន ៧ និងនៅរាជធានីភ្នំពេញ ចំនួន ១ មណ្ឌល ដែលសម្រាំងក្រុមខ្លាំង ចេញពី ៨ មណ្ឌលនោះ មានចំនួន ៦៤ ក្រុម ចូលរួមការប្រជែង វគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស ដោយលទ្ធផល ក្រុមជើងឯក បានទៅលើក្រុមបាល់ទាត់ ស.ស.យ.ក កំចាយមារ ទទួលបានរង្វាន់លើកទឹកចិត្ត ពីក្រុមហ៊ុនស្រាបៀរ Tiger (CBL) ចំនួន ១៥.០០០ ដុល្លារអាមេរិក ក្រុមជើងឯករង ក្រុមបាល់ទាត់ VANDASAK ទទួលបានរង្វាន់ ៥.០០០ ដុល្លារអាមេរិក ក្រុមចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមបាល់ទាត់ Rolling United ទទួលបានរង្វាន់ ២.៥០០ ដុល្លារអាមេរិក និងក្រុមចំណាត់ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ទទួលបានរង្វាន់ ១.០០០ ដុល្លារអាមេរិក។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH. ស្តែងចេញនូវការតាំងចិត្ត ដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។ ពិសាដោយការទទួលខុសត្រូវ៕v