ដោយ ៖ តារា រិទ្ធ/ភ្នំពេញ៖ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បានផ្តល់មតិណែនាំឲ្យក្រសួងនិងស្ថាប័នរដ្ឋ និង អ្នក វប្បធម៌ គ្រប់ៗ រូប បង្កើត ភាពជា ដៃគូ ជាមួយ ប្រព័ន្ធ ផ្សព្វផ្សាយ និង ប្រព័ន្ធ សារព័ត៌មាន ឯកជន ដើម្បី បន្ត ផ្សព្វផ្សាយ ចែករំលែក នូវ ខ្លឹមសារ រូបភាព និង វីដេអូ នានា ដើម្បី រំលឹក និង អបអរ « ទិវា វប្បធម៌ ជាតិ » ។

សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាន ថ្លែង ផ្តល់ ការណែនាំ នេះ ក្នុង ពិធី អញ្ជើញ ជា អធិបតី ប្រារព្ធ ពិធី អបអរសាទរ ទិវា « វប្បធម៌ ជាតិ ៣ មីនា » លើក ទី ២២ និង ពិធី បិទ មហោស្រព សិល្បៈ យុវជន ទូទាំងប្រទេស ឆ្នាំ ទី ៦ និង ពិធី សំណេះសំណាល ជាមួយ សិល្បករ សិល្បការិនី ទូទាំងប្រទេស ប្រមាណ ៤,០០០ នាក់ នៅ មជ្ឈមណ្ឌល សន្និសីទ និង ពិ ព័រ ណ៌ កោះ ពេជ្រ ។

សម្តេច តេ ជោ នាយករដ្ឋមន្ត្រី បាន មានប្រសាសន៍ថា ៖« ត្រូវបង្កើត ភាពជា ដៃគូ ជាមួយ ប្រព័ន្ធ ផ្សព្វផ្សាយ និង ប្រព័ន្ធ សារព័ត៌មាន ឯកជន តាមរយៈ ទំព័រ ហ្វេ ស ប៊ុ ក ផ្លូវការ របស់ ក្រសួង – ស្ថាប័នរដ្ឋ និង គណនី យ ហ្វេ ស ប៊ុ ក ផ្ទាល់ខ្លួន របស់ អ្នក វប្បធម៌ គ្រប់ៗ រូប ។

ត្រូវ បន្ត ផ្សព្វផ្សាយ ចែករំលែក នូវ ខ្លឹមសារ រូបភាព និង វីដេអូ នានា ដើម្បី រំលឹក និង អបអរ « ទិវា វប្បធម៌ ជាតិ » និង ព្រឹត្តិការណ៍ វប្បធម៌ ដែលមាន អត្ថប្រយោជន៍ ផ្សេងៗ ទៀត ជាមួយនឹង ស្មារតី ស្រឡាញ់ វប្បធម៌ ជាតិ ឱ្យបាន ទូលំទូលាយ ដល់ ប្រជាពលរដ្ឋ កម្ពុជា ជាពិសេស ស្រទាប់ យុវជន ដែលជា អ្នក បន្តវេន និង ជាស រស ទ្រូង នៃ ប្រទេសជាតិ ៕S/





