ដោយ៖តារា រិ ទ្ធ/ភ្នំពេញ៖ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បាន អំពាវនាវ ដល់ ជនរួមជាតិ ទាំងអស់ ជាពិសេស សិល្បករ – សិល្បការិនី និង អ្នកនិពន្ធ ស្នាដៃ នានា ត្រូវ បញ្ឈប់ ជាបន្ទាន់ នូវ គ្រប់ ទម្រង់ នៃ ការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ លើ ច្បាប់ ស្តីពី សិទ្ធិ អ្នកនិពន្ធ ។សិទ្ធិ ប្រហាក់ប្រហែល តាមរយៈ ការយក ស្នាដៃ ចម្រៀង ស្នាដៃ ភាពយន្ត ស្នាដៃ រូបភាព ស្នាដៃ អក្សរសាស្ត្រ , ស្នាដៃ អក្សរ សិ ល្បិ៍ និង ស្នាដៃ វប្បធម៌ ដទៃៗ ទៀត ទាំង ស្នាដៃ ដែលមាន មរតកសាសន៍ និង គ្មាន មរតកសាសន៍ មក ផលិត ឡើងវិញ ដោយ ពុំបាន សុំ ការអនុញ្ញាត ពី ម្ចាស់ សិទ្ធិ ឬ ពី ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ។
សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាន ថ្លែង ផ្តល់ ការណែនាំ នេះ ក្នុង ពិធី អញ្ជើញ ជា អធិបតី ប្រារព្ធ ពិធី អបអរសាទរ ទិវា « វប្បធម៌ ជាតិ ៣ មីនា » លើក ទី ២២ និង ពិធី បិទ មហោស្រព សិល្បៈ យុវជន ទូទាំងប្រទេស ឆ្នាំ ទី ៦ និង ពិធី សំណេះសំណាល ជាមួយ សិល្បករ សិល្បការិនី ទូទាំងប្រទេស ប្រមាណ ៤,០០០ នាក់ នៅ មជ្ឈមណ្ឌល សន្និសីទ និង ពិ ព័រ ណ៌ កោះ ពេជ្រ ។
សម្តេច តេ ជោ នាយករដ្ឋមន្ត្រី បាន មានប្រសាសន៍ថា ៖« ខ្ញុំ សូម អំ ញ វ នាវ ដល់ ជនរួមជាតិ ទាំងអស់ ជាពិសេស បងប្អូន កូនក្មួយ សិល្បករ – សិល្បការិនី និង អ្នកនិពន្ធ ស្នាដៃ នានា ត្រូវ បញ្ឈប់ ជាបន្ទាន់ នូវ គ្រប់ ទម្រង់ នៃ ការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ លើ ច្បាប់ ស្តីពី សិទ្ធិ អ្នកនិពន្ធ និង សិទ្ធិ ប្រហាក់ប្រហែល។
តាមរយៈ ការយក ស្នាដៃ ចម្រៀង ស្នាដៃ ភាពយន្ត ស្នាដៃ រូបភាព ស្នាដៃ អក្សរសាស្ត្រ ស្នាដៃ អក្សរ សិ ល្បិ៍ និង ស្នាដៃ វប្បធម៌ ដទៃៗ ទៀត ទាំង ស្នាដៃ ដែលមាន មរតកសាសន៍ និង គ្មាន មរតកសាសន៍ មក ផលិត ឡើងវិញ ដោយ ពុំបាន សុំ ការអនុញ្ញាត ពី ម្ចាស់ សិទ្ធិ ឬ ពី ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ » ៕S/