សៀមរាប/ដោយៈអង្គរតូច៖សមត្ថកិច្ចនគរបាលកាលពីព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២០នេះបានសម្រចឃាត់ខ្លួនជនសង្ស័យម្នាក់(សង្ឃក្លែងក្លាយ)យកទៅអនុវត្តច្បាប់។លោកវរសេនីយ៍ឯកណុបសារ៉ាក់អធិការនគរបាលក្រុងសៀមរាបបានឱ្យដឹងថាជនដែលឃាត់ខ្លួនឈ្មោះអឿអួនភេទប្រុសអាយុ៣៨ឆ្នាំមុខរបរមិនប្រាកដរស់នៅភូមិទំនប់ឃុំទំនប់ស្រុកបាធាយខេត្តកំពង់ចាម។ជននេះជាប់សង្ស័យពីបទឆបោកនឹងគ្របដណ្ដប់បែបពុទ្ធសាសនាដោយគ្មានសិទ្ធ និងប្រើប្រាស់ត្រាក្លែងក្លាយ។
លោកបានឱ្យដឹងទៀតថា ដំណើររឿង: នៅថ្ងៃទី ១ខែមីនា.២០២០ នៅភូមិត្រពាំងសេះ សង្កាត់ គោកចកក្រុងសៀមរាបបន្ទាប់ពីបានទទួលព័ត៌មានពីព្រះសង្ឃនៅវត្តថ្មីថាមានព្រះសង្ឃក្លែងក្លាយនឹងដើររ៉ៃអង្គាសប្រាក់។ សង្ឃនេះត្រូវបានចាប់ផ្សឹករួច ដោយព្រះសង្ឃនៅវត្តថ្មី។ ក្រោយទទួលព័ត៍មាន កម្លាំងនគរ បាលក្រុង បាននាំជនសង្ស័យខាងលើមកសួរនាំ។
ក្រោយពីសួរនាំជនសង្ស័យបានសារភាពថាខ្លួនពិតជាបានគ្រងដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិហើយដើររ៉ៃអង្គាសប្រាក់យកទៅចាយវាយផ្ទាល់ខ្លួនពិតមែន។ជាមួយគ្នានោះកម្លាំងយើងក៏បានឆែកឆេរឃើញនិងដកហូតវត្ថុតាងល្មើសមាន:.ត្រាក្លែងក្លាយចំនួន៥និងឆាយាល័ក្ខណ៍គណៈមហានិកាយ ចំនួន៤ថែមទៀត។
ក្រោយជនសង្សយ័បានសារភាពថាវត្ថុតាងខាងលើនោះគឺខ្លួនទុកសម្រាប់ប្រើប្រាស់ពេលរៃអង្គាសលុយពីពុទ្ឋបរិសទ្ធ័សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី៣ខែមីនានេះ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់៕S/