Home ព័ត៌មានជាតិ សេដ្ឋកិច្ច ដើម្បី​ការពារ...

ដើម្បី​ការពារ​កូ​វីដ​១៩​អង្គការ​WWF​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការជួញដូរ​និង​បរិភោគ​សាច់សត្វ ព្រៃ

ដោយៈ​សុផល​/​ភ្នំ​ពេញៈអង្គ ការ WWF ទាំង អស់​ដែលមាន​ទីស្នាក់ការ​នៅ ក្នុង តំបន់ អាស៊ី ប៉ា ស៊ី​ហ្វិ​ក សូម អប អរ សាទរ ចំពោះ សេចក្តីសម្រេចចិត្ត​រប​ស់​គណកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជាតិ​ចិន​ដែល ជា​អង្គនីតិបញ្ញត្តិ កំពូល របស់ ចិន ក្នុង ការ ហាម ឃាត់ ការ បរិភោគ សាច់សត្វ​ព្រៃ​និង​ការជួញដូរ​សត្វ ព្រៃ​គ្មាន ការ អនុញ្ញាត ។

​ជាមួយគ្នានេះ អង្គ ការ WWF ទាំង អស់ ដែលមាន​ទីស្នាក់ការ​នៅ ក្នុង តំបន់ សូម អំពាវ នាវ ដល់ ប្រទេស ទាំងអស់​នៅក្នុង តំបន់​អាស៊ី បូ​ពា និង​នៅក្នុង​តំបន់ អា ស៊ី អា គ្នេ​យ៍ ឲ្យ​យក​គំរូ តាម ប្រទេស ចិន ដើម្បី គាំ ពារ សុខ ភាព និង អាយុ ជីវិត របស់ ប្រជា ពល រដ្ឋ​របស់ខ្លួន ។​

​ការ ផ្ទុះ ឡើង និង​ការ ឆ្លង រាល ដាល នៃ វីរុស កូ​វីដ​-១៩ ក៏ ដូច ជា វីរុស ហ្សា​រស៍ (SARS) មើ​ស៍ (MERS) និង ការ ផ្ទុះ ឡើង នៃ វីរុស ផ្សេង ៗ ទៀត នៅ ក្នុង ប្រវត្តិ សាស្ត្រ ថ្មីៗ នេះ បាន បង្ហាញ ពី គ្រោះ ថ្នាក់ ទៅ លើ សុខ ភាព មនុស្ស ដែល បណ្តាល មក ពី ការ បរិភោគ សាច់ សត្វ ព្រៃ និង ការ ជួញ ដូរ សត្វ ព្រៃ ។ ទោះ បី ជា យ៉ាង ណា ក៏ ដោយ ដូចដែល ការ ឆ្លង រាល ដាល នៃ ជំងឺ នា ពេល បច្ចុប្បន្ន បាន ស្តែង ឡើង​ឲ្យ​ឃើញស្រាប់ ការចាត់​វិធាន ការ​ទប់ទល់​ដោយ ប្រទេស តែ មួយគត់ គឺ មិន គ្រប់ គ្រាន់ ទេ ។​

​លោក អេ គ្រីស្ទី វី លៀម ស៍ (A. Christy Williams) នាយក ប្រចាំ តំបន់ អាស៊ី ប៉ា​ស៊ី ហ្វិ​ក​នៃ អង្គ ការ WWF អន្តរជាតិ មានប្រសាសន៍ថា​៖ “​ប្រទេស​នៅ ក្នុង តំបន់ អាស៊ី អាគ្នេយ៍ ត្រូវ ពិនិត្យមើល ករណី​នៅ ប្រទេស ចិន ហើយ​យក​គំរូ​តាម ដោយ​ដាក់ចេញ ការហាម ឃាត់ នូវ​រាល់ ការ លក់ ដូរ សាច់សត្វ ព្រៃ ដើម្បី ការ ពារ សុខ​មាល ភាព នៃ​ប្រជា ពល រដ្ឋ របស់ ខ្លួន ព្រម ទាំង បង្ការ ភាព ខូច ខាត​ដល់ សេដ្ឋកិច្ច របស់ ខ្លួន ដូច​អ្វី ដែល កំពុង កើត ឡើង នា ពេល បច្ចុប្បន្ន ស្រាប់​ដោយ សារ តែ វីរុស កូ វីដ -១៩”​។​

​លោក​បន្ថែមទៀតថា​៖ “​ប្រទេស ទាំង នេះ ត្រូវ តែ បញ្ឈប់ រាល់​ការ ជួញ ដូរ សត្វ ព្រៃ កុំ ឱ្យ ហូរ ចូល ក្នុង ទឹក ដី របស់ ខ្លួន ។ ដូច ដែល យើង បាន ឃើញ​រួចមកហើយ​នូវ ករណី​ទាក់ទង​នឹង​ការ ហាម ឃាត់ ការ ជួញ ដូរ ភ្លុក ដំរី ក្នុង ប្រទេស ចិន អញ្ចឹង ការ ជួញ ដូរ នៅ តែ ឆ្លង ចូល តាម​ច្រក ព្រំ ប្រទល់ ប្រទេស ចិន ដែល ជា កន្លែង មិនមាន ការ ពង្រឹង​ការអនុវត្ត ច្បាប់​ម៉ត់ចត់ ហើយ បាន បង្កើត ជា ទី កន្លែង ជួញ ដូរ សត្វ ព្រៃ ថ្មី ”​។​

​អគ្គនាយក នៃ អង្គ ការ WWF ប្រចាំ ប្រទេស នីមួយ ៗ នៅក្នុង តំបន់ អាស៊ី ប៉ា​ស៊ី ហ្វិ​ក ទាំង អស់ សូម អំពាវ នាវ ដល់ រដ្ឋា ភិ​បាល ទាំង អស់ នៃ ប្រទេស​នៅក្នុង​តំបន់ អាស៊ី បូ​ពា និង អាស៊ី អាគ្នេយ៍ ឱ្យ យក​គំរូ​តាម​ការសម្រេចចិត្ត​រប​ស់ ប្រទេស ចិន ហើយ ដាក់ ចេញ នូវ ការ ហាម ឃាត់ ជា​អចិន្ត្រៃយ៍ ចំពោះ ការ បរិភោគ និង ការ​ជួញ ដូរ សត្វ ព្រៃ​។

​ការ ខាត បង់ សេដ្ឋកិច្ច សម្រាប់ ប្រទេស នីមួយៗ សម្រាប់​តំបន់ និង​ជាស​កល ដោយ សារ​វីរុស កូ​វីដ​-១៩ ត្រូវបាន​គេ​សង្កេតឃើញ​កំពុង កើន ឡើង រហូតដល់ រាប់ ពាន់ លាន ដុល្លា ហើយ វា​នឹង បន្ត​ជះ​ផល ប៉ះ ពាល់ ដល់​ផ្នែក​សេដ្ឋ កិច្ច សម្រាប់​រយៈពេល ប៉ុន្មាន ឆ្នាំ ខាង មុខ នេះ​ទៀត ។ យើង ត្រូវ តែ ចាត់ វិធាន ការឡើង​នៅ ក្នុង ពេល ឥឡូវ នេះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន ការ កើត ឡើង នូវ ជំងឺ ឆ្លង រាល ដាល ដទៃ ផ្សេងទៀត ដែល​អាច​នឹង បង្ក ជា ទុក្ខ វេទនា និង​ការស្លាប់​ដល់ ប្រជាជន​យើង ។​

​តំបន់ អាស៊ី អា គ្នេ​យ៍ ជា ប្រភព នៃ ផលិត ផល សត្វ ព្រៃ ជា យូរ​មក ហើយ ហើយ ក៏ ជា ទី តាំង​ច្រករបៀង សម្រាប់ ការបញ្ជូន ផលិត ផល សត្វ ព្រៃ បន្ត ទៅ កាន់ ប្រទេស ចិន ផង ដែរ ។ ការ បរិភោគ សាច់ សត្វ ព្រៃ ដែល អាច បង្ក ជា វីរុស ដ៏ គ្រោះ ថ្នាក់ ដែល ប្រព័ន្ធ ភាព ស៊ាំ​របស់ មនុស្ស មិន អាច ការ ពារ បាន អាច ឆ្លង ពី សត្វ ទៅ មនុស្ស ហើយក៏​ជា ហេតុ​ម្យ៉ាងដែ​លអាច កើតមាន នៅ តំបន់ អាស៊ី អា គ្នេ​យ៍ ដូច ជា ករណី ក្នុង ប្រទេស ចិន អញ្ចឹង ដែរ​។

​ដើម្បី ដោះ ស្រាយ បញ្ហា សុខ ភាព សាធារណៈ នេះ ដែល បណ្តាល មក ពី ការ បរិភោគ និង ជួញ ដូរ សត្វព្រៃ​យើង​សូម​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ដែលមាន​ភារៈកិច្ច​ទទួល​ខុសត្រូវ​ក្នុង​វិស័យ ការពារ​សត្វព្រៃ​និង​វិស័យ​សុខាភិបាល​និង​សុខភាព​សាធារណៈ​ឱ្យ​រួមគ្នា​ដើម្បី​សហការ​ទាំង​ក្នុង​ផ្នែក​ជំនាញ​ឯកទេស ។​ការប្រើប្រាស់​ធន ធាន​ដែលមាន ដើម្បី បង្កើន ការត្រួតពិនិត្យ និង​តាមដាន រាល់​ទី ផ្សារ ដែលមាន​ផលិតផល​សត្វ ព្រៃ ផ្សព្វ ផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់ សា​រណៈ​ជន​ដើម្បីឱ្យ​ពួកគេ បញ្ឈប់ ការ លក់ ដូរ និង បរិភោគ សាច់សត្វ ព្រៃ ព្រមទាំង ផលិត ផល សត្វ ព្រៃ​ដទៃ​ផ្សេងៗ​ទៀត ។​

​លោក​រ៉ុ​ន​ត្សុ​ត​ត្សួ​យ​(RonTsutsui)​អគ្គនាយក​នៃ​អង្គការ​WWF-​ជប៉ុន​និង​ជា​ប្រធាន​នៃ​គណៈកម្មការ​នាយក​សម្រាប់​“ កម្មវិធី​យុទ្ធ សាស្ត្រ កំណើន ក្នុង តំបន់ អាស៊ី ប៉ា ស៊ី ហ្វិ​ក​” មានប្រសាសន៍ ថា​៖ “ ក្នុង អំឡុង ពេល នៃ ការ ផ្ទុះ ឡើង នូវ ជំងឺ ឆ្លង មុនៗ​ដែលមាន​ប្រភព ចេញ ពី ទីផ្សារ លក់​សត្វ ព្រៃ វិធាន ការ ចម្បង ដែល គេ បាន​ប្រើ នោះ គឺ ការ ប​ង្ឃាំ​ង ទុក​អ្នក​ដែល​បាន ឆ្លង ជំងឺ​ឲ្យ​នៅ​ដោយឡែក​ពី​គេ​” ។​

​លោក​បន្ថែមទៀតថា​៖ “ ការ សម្រេច ចិត្ត របស់ ចិន ក្នុង ការ ចាត់ វិធាន ការ ចំ ប្រភព នៃ បញ្ហា គឺ ការ បិទ​រាល់ ទី ផ្សា​រលក់ សត្វ ព្រៃ និង ការ ហាម ឃាត់ ការ បរិភោគ សាច់ សត្វ ព្រៃ ជា អចិន្ត្រៃយ៍ ជា ដំណោះ ស្រាយ​មួយ ដែល អាច​នាំ មក នូវ ការ ផ្លាស់ ប្តូរ ស្ថាន ការ បាន ។ គ្រប់ រដ្ឋា ភិ​បាល​ទាំងអស់​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ អាស៊ី ត្រូវ តែ យក គំរូ​តាម ចំណាត់ការ នេះ ដើម្បី ការពារ សុខ​មាល ភាព របស់ មនុស្ស ក៏ ដូច ជា ការ អភិរក្ស សត្វ ព្រៃ​ផងដែរ ” ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...

លោកនាយករដ្ឋមន្ត្រីទី​ម័​រ...

ដោយៈ​មុនី​រ័ត្ន​/​ភ្ន...