ដោយៈចាន់តូ/ភ្នំពេញ៖ឪពុកចិត្តមាក្រោយពីកូនជាសិស្សសាលាឈ្លោះគ្នាផ្ទុះកំហឹងចូលទៅប្រើហឹង្សាចាប់វាយយុវតីជាសិស្សផ្អើលពេញសាលាបង្កឱ្យរងរបួសក្មេង៥នាក់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣ ខែមិនាឆ្នាំ២០២០។នៅក្នុងសាលាជម្ពូវ័នសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យ ។
ក្នុងករណីអាណាព្យាបាលសិស្សប្រើហឹង្សាក្នុងសាលារៀនវាយក្មេងរបួស៥នាក់ប្រុសម្នាក់។ក្នុងនោះមានសិស្សម្នាក់រងរបួសធ្ងន់ឈ្មោះស្រេងចន្ទ្រាភេទស្រីអាយុ១៨ឆ្នាំជាសិស្សរៀនថ្នាក់ទី12G1កំពុងចូលសម្រាកនៅគ្លីនិកឡាំប៊ុនថន ។
បុរសបង្កអុកឡុកក្នុងសាលារៀនឈ្មោះឈុំសាវ៉េតភេទប្រុសអាយុ៤៥ឆ្នាំមុខរបរជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ចំណែកកូនស្រីឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ ថ្នាក់ទី១០បេ សាលាជម្ពូវ័ន ។
តាមសិស្សសាលាបានឱ្យដឹងថា មុនកើតហេតុ យុវតីសិស្សសាលាមួយក្រុមឈ្លោះគ្នា វាយទៅ ក្រញ៉ៅមកហើយត្រូវបានលោកគ្រូអ្នកគ្រូដែលជាអាណាព្យាបាលទី២ហៅនាំភាគីសងខាងធ្វើការអប់រំម្តង។រឿងរ៉ាវចប់ទៅហើយបែជាលេចឮដំណឹងអាណាព្យាបាលលេចមុខបុរសឈ្មោះឈុំសាវ៉េតត្រូវជាឪពុករបស់យុវតីឈ្មោះផង់ភិជ្ជនាផានុតមកចូលដល់ក្នុងបរិវេណសាលាផ្ទុះកំហឹងខឹងចាប់វាយសិស្សសាលា ជាភាគីគូរទំនាស់ជាមួយកូនខ្លួន បណ្តាលឱ្យរងរបួស៥នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ។
តាមសម្តីយុវតីឈ្មោះ ផង ភិជ្ជនាផានុត បានឱ្យដឹងថា មុនកើតហេតុ ខ្លួនរួមជាមួយមិត្តភក្តិ នៅម៉ោងចេញលេង បានដើរទៅកន្លែងលក់ដូរ ដែលនៅខាងក្រោយសាលា ដើម្បីរកទិញគុយទាវ ។បានទាក់ពាក្យសម្តីជាមួយក្រុមយុវតីឈ្មោះស្រេងចន្ទ្រាដែលមានគ្នាច្រើនឈានដល់ប្រតាយប្រតប់គ្នាត្រូវបានលោកគ្រូអ្នកគ្រូហៅទៅអប់រំសងខាង។លុះចេញមកវិញផ្ទុះកំហឹងសារជាថ្មីម្តងទៀតតែម្តង រហូតដល់ឪពុករបស់ខ្លួនមកចាប់ឃាត់ ។
បើតាមសម្តីបុរសឈ្មោះឈុំសាវ៉េតបានឱ្យដឹងថាគាត់ពិតជាបានចូលទៅក្នុងបរិវេណសាលាជម្ពូវ័នមែន ក្រោយពីទទួលដំណឹងថាមានសិស្សសាលាវាយកូនស្រីគាត់ហើយចូលទៅនោះបានឃាត់មិនឱ្យឈ្លោះគ្នាទេ។តែបើក្មេងសិស្សសាលាវិញបានឱ្យដឹងថាបុរសចូលទៅមិនមែនឃាត់កុំឱ្យឈ្លោះគ្នាទេ ពេលទៅដល់ស្រែកឡូឡា ថា ៖ « អាណាវាយកូនអញមិនបានឡើយ » ហើយវាយទៅលើក្រុមយុវសិស្ស ជាគូរទំនាស់ជាមួយកូនគាត់ បណ្តាលឱ្យសិស្សស្រី៤នាក់រងរបួស និងសិស្សប្រុសម្នាក់រងរបួស សរុប៥នាក់ ។
ហេតុការណ៍ខាងលើកើតឡើង ត្រូវបានលោកគ្រូអ្នកអ្នកគ្រូ សិស្សសាលាប្តឹងទៅសមត្ថកិច្ច ចុះទៅឃាត់ជនបង្កម្នាក់ដែលអះអាងថាជាមន្ត្រីនគរបាលនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍និងកសាងសំណុំរឿងផ្អែកតាមបណ្តឹង ភាគីរងគ្រោះដល់ទៅ៥នាក់ ៕S/