ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកមានណាត់ឬប្រកបកិច្ចការងារសំខាន់ណាមួយងាយភ្លាំងភ្លាត់និងជួបបញ្ហាលំបាកច្រើនចំពោះមុខ។លោកអ្នកតោងតែមានចិត្តត្រជាក់និងធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាប្រទាំងប្រទើសពិសេសចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើងព្រោះតែភាពច្រណែនឈ្នានីស។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះត្រូវប្រកបការងារណាដែលមិនសំខាន់ឬកិច្ចការងារតូចតាចទើបប្រសើរជាង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងមានការរវាសរវៃញាប់ដៃញាប់ជើងទើបហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។ ការរស់នៅជួបនូវភាពរដិបរដុបនិងរឿងរាវច្រើន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំនាគ្រាខាងមុខហើយត្រូវមកដេកសោកស្តាយក្រោយ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ ការចរចាអ្វីមួយពីព្រោះថាតែងហុចផលល្អៗមកវិញហួសពីការគិតទុកផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះជួបការលំបាកក្នុងការរកផលចំណូលណាស់តែងាយចំណាយទៅវិញហេតុនេះត្រូវចេះចាយវាយសន្សំសំចៃដើម្បីចៀសវាងជួបវិបត្តិថវិការណាមួយកើតឡើង។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការស្មុគស្មាញនិងបង្កជម្លោះចំពោះគ្នាច្រើន៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកមិនប្រកបការងារសំខាន់ឃើញថាមិនមានអ្វីចូលមកនាំពិបាកឆ្លងកាត់នោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលមិនតិចដែរទេហើយពិសេសឱ្យប្រយ័ត្នការបាត់បង់របស់របរថែម ទៀត។ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កការថ្នាំងថ្នាក់ដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅថ្ងៃនេះជួបបញ្ហាប្រទាំងប្រទើសពីព្រោះម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការ បានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុកដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។ទាំងស្ត្រីបុរសដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពសៅហ្មងនិងរកាំរកូសច្រើន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមិនឆ្លើយតបដូចក្តីប្រាថ្នាទេហើយពិសេសការធ្វើច្រើនបែរជាទទួលបានផលតិចថែមទៀត។ការរស់នៅឬការប្រកបការងារចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាករែកពន់ដាក់ខ្លួន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតមានភាពរលូនល្អនិងទោះធ្វើអ្វីៗក៏តែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ទោះបីយ៉ាងណាការប្រកបការងារបើជាការងារដែលមិនធ្លាប់ធ្វើក៏ត្រូវប្រយ័ត្នប្រយែងផងដែរពីព្រោះងាយទទួលផលអាក្រក់ជាងល្អដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះ មុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយក៏ជាពេលវេលាល្អក្នុងការសម្របសម្រួលផង៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅក្នុងថ្ងៃនេះបើលោកអ្នកមានការខិតខំបំពេញការងារឃើញថាតែងហុចផលល្អៗមកវិញជាក់ជាពុំខាន។ក្រៅពីនេះបើលោកអ្នកធ្វើអ្វីក៏តែងមានក្រុមមនុស្សឆាប់មើលឃើញនិងកោតសរសើរផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពល្អសម្រាប់ការបណ្តាក់ទុនរកស៊ីឬផ្លាស់ប្តូរមុខរបរថ្មីព្រោះថាផលល្អៗនោះតែងហុចឱ្យមកវិញដូចជាទីពេញចិត្ត។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកយកខន្តីនិងភាពចិត្តត្រជាក់មិនប្រកែប្រកាន់ច្រើនទើបប្រសើរព្រោះថាងាយជួបបញ្ហាយាយីហើយបើយើងយកចិត្តក្តៅដាក់ខ្លួនមានតែកើតជម្លោះវិវាទនាំឱ្យខាតបង់ប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញកុំលោភលន់ចង់បានច្រើនព្រោះលាភហេងមានការខ្សត់ខ្សោយប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាក្តីមានភាពប្រទាំងប្រទើសព្រោះតែភាពប្រចែប្រច័ណ្ឌដឹកមុខ៕
ឆ្នាំរកា
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំដែលមានភាពសំខាន់ៗនោះឡើយពីព្រោះថាផលអាក្រក់ៗនៅចំពោះមុខក៏ច្រើនណាស់ដែរ។ក្រៅពីនេះបើមានបើករថយន្តឬការថយរថយន្តងាយទទួលរងប៉ះទង្គិចដែលនាំឱ្យមានស្លាកស្នាមណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាខ្សត់ខ្សោយចំណូលបន្តិចតែយ៉ាងណាការជួញទីជិតឆ្ងាយមានភាពសុខដុមល្អ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រឆាំងនិងមានរឿងរាវប្រទាំងប្រទើសគ្នាច្រើនដោយសារម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អប្រសើរហេតុនេះផ្តល់ផលល្អសម្រាប់ការសម្របសម្រួលរឿងប្រាក់បំណុលនិងការបណ្តាក់ទុនរកស៊ីអ្វីមួយ។ការ ប្រកបការងារក៏មានការរីកលូតលាស់សន្សឹមៗទៅមុខជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានផែនការអ្វីសម្រាប់រៀបចំជាគ្រួសារហើយខ្នះខ្នែងធ្វើតែងជោគជ័យដូចបំណង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារលោកអ្នកចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយពិសេសឱ្យប្រយ័ត្នការប៉ះទង្គិចព្រោះតែពាក្យសម្តីតែម្តង។ក្រៅពីនេះលោកអ្នកមិនត្រូវចាប់កំហុសអ្នកដទៃច្រើនទ្បើយប្រយ័ត្នឥតការអ្វីសោះនាំកើតជាជម្លោះវិវាទជួបផលលំបាកណាមួយមកវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះលាភច្រើនបោលហួសចាប់ពុំសូវជាប់ទេហើយបើលោក អ្នកប្រលងប្រជែងតម្លៃទៀតនោះចូរប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចដល់ធំ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕