ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីរសៀលថ្ងៃទី៣ខែមីនាឆ្នាំ២០២០លោកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជារការកងរាជអាវុធហត្ថបានចុះបញ្ជាផ្ទាល់ក្នុងការបង្ក្រាបទីតាំងស្តុកឈើបម្រុងលើកឡើងរថយន្តខ្នាតធំមួយកន្លែងស្ថិតនៅចំណុចព្រៃទទឹង។ក្នុងភូមិបុះធំឃុំប្រមេរស្រុកត្បែងមានជ័យខេត្តព្រះវិហារ។
កម្លាំងកងរាជអាវុធហត្ថខេត្ត,ស្រុក,សរុបមានចំនួន១០នាក់បានរួមសហការណ៍នឹងជំនាញរដ្ឋបាលព្រៃឈើព្រះវិហារធ្វើការរឹបអូសឈើខុសច្បាប់ទាំងអស់នោះយកទៅរក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើរងចាំការវាស់វែងនិងធ្វើតាមនីតិវិធីច្បាប់។ចំណែកឯម្ចាស់ឈើនឹងម្ចាស់ក្របីដឹងខ្លួនរត់បាត់ស្រមោល នៅសល់តែរទះ មិនទាន់មានការបំភ្លឺថា មេខ្លោងដឹកឈើនេះជាអ្នកណានៅឡើយទេ៕S/