Home ព័ត៌មានអន្តរជាតិ ភាពតានតឹងកើនឡ...

ភាពតានតឹងកើនឡើង ខណៈអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅសហរដ្ឋអាម៉េរិកកើនឡើង ៩ នាក់

ភាពតានតឹងជុំវិញវិធីទប់ទល់នឹងវីរុសកូរ៉ូណាបានកើនឡើងកាលពីថ្ងៃអង្គារទី៣ មីនានៅសហរដ្ឋអាម៉េរិក ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៩ នាក់ ហើយសមាជិកសភាបានសម្តែងមន្ទិលសង្ស័យអំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការបង្កើនការធ្វើតេស្តឱ្យបានលឿនដើម្បីដោះស្រាយវិបត្តិនេះ។

ការស្លាប់ទាំងអស់កើតឡើងនៅក្នុងរដ្ឋវ៉ាស៊ីនតោន ហើយភាគច្រើនជាអ្នករស់នៅ មណ្ឌលថែទាំមនុស្សចាស់នៅជាយក្រុងស៊ីអាថល។ ចំនួនអ្នកឆ្លងវីរុសនៅសហរដ្ឋ អាម៉េរិកបានកើនលើស ១០០ នាក់ រាយប៉ាយនៅទូទាំងរដ្ឋយ៉ាងតិច ១៥ ដែលក្នុងនោះ ២៧ ករណីកើតឡើងក្នុងរដ្ឋវ៉ាស៊ីនតោនតែមួយ។

វេជ្ជបណ្ឌិតណាន់ស៊ី ម៉េនសិននៀ នៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ បាននិយាយថា “អ្វីដែលកំពុងកើតឡើងនៅសហរដ្ឋអាម៉េរិកពេលនេះ អាចជាការចាប់ផ្តើមនៃអ្វីដែលកំពុងកើតឡើងនៅបរទេស” ដោយកត់សម្គាល់ ថានៅឯប្រទេសចិនកន្លែងដែលមេរោគបានចាប់ផ្តើមជាងពីរខែកន្លងទៅ មនុស្សចាស់និងអ្នកជំងឺងាយនឹងឈឺធ្ងន់ទ្វេដងធៀបនឹងមនុស្សវ័យក្មេងនិងអ្នក មានសុខភាពល្អ។ ករណីភាគច្រើនគឺស្រាល។

ក្រុមអាជ្ញាធរបាននិយាយថា ការផ្ទុះជំងឺនៅមណ្ឌលថែទាំមនុស្សចាស់បាននាំឱ្យ កើតមានករណីដំបូងនៅរដ្ឋន័រខារ៉ូលីណា។ អ្នកស្រុកម្នាក់នៅវេកខោនធី ដែលបានទៅលេងមណ្ឌលថែទាំមនុស្សចាស់នៅរដ្ឋវ៉ាស៊ីនតុនបានធ្វើតេស្តវិជ្ជមាន ប៉ុន្តែស្ថិតក្រោមការដាក់នៅដាច់ដោយឡែកនៅក្នុងផ្ទះ និងមានសុខភាព នឹងនរធម្មតា។ នេះយោងតាមការិយាល័យអភិបាលរដ្ឋន័រខារ៉ូលីណា។

នៅជាយក្រុងស៊ីអាថល អ្នកពន្លត់អគ្គិភ័យនិងគ្រូពេទ្យចំនួន ២៧ នាក់ ដែលបានឆ្លើយតបនឹងការហៅទូរស័ព្ទនៅឯមណ្ឌលថែទាំមនុស្សចាស់ ត្រូវបានធ្វើតេស្តរកវីរុសកាលពីថ្ងៃអង្គារ ដោយប្រើប្រព័ន្ធ Drive-thru ដែលបង្កើតឡើងនៅក្នុងកន្លែងចតរថយន្តរបស់មន្ទីរពេទ្យ។

អ្នកពន្លត់អគ្គិភ័យអាយុ ៣០ ឆ្នាំឈ្មោះ ខេវិន គ្រីមស្តេត បានមើលថែអ្នកជំងឺ ២ នាក់នៅថ្ងៃទី ២៩ ខែមករានៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់​ក្នុងសង្កាត់​គឺកលែន។ គាត់ស្ថិតក្នុងចំណោមមនុស្ស ១០ នាក់មកពីនាយកដ្ឋានពន្លត់អគ្គិភ័យ​គឺកលែន ដែលវិវត្តរោគសញ្ញានានា បន្ទាប់ពីត្រូវគេតេហៅទៅកាន់មណ្ឌល​ថែទាំនេះ។

ប្រពន្ធរបស់លោកគ្រីមស្តេតនិងកូនប្រុសអាយុ៦ខែបានប្តូរវេនគ្នាជាសះស្បើយពីគ្រុនក្តៅ ក្អក និង ឈឺទ្រូង។ អ្នកទាំងពីរឥឡូវមានការធូរស្បើយហើយ។

សេចក្តីព្រាងច្បាប់គ្រាអាសន្ន ៧,៥ ពាន់លានដុល្លារដើម្បីផ្តល់ថវិកាដល់ការ​ឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការផ្ទុះមេរោគកូរ៉ូណាត្រូវបានអនុម័តនៅសភា។

អាជ្ញាធរនិយាយថា មន្ទីរពិសោធន៍ទូទាំងប្រទេសនឹងមានសមត្ថភាព​ធ្វើតេស្តមនុស្សយ៉ាងតិច ១ លាននាក់នៅត្រឹមចុងសប្តាហ៍នេះ៕ ដោយ៖ កញ្ញាដាលីស/Ha

បុរសម្នាក់ជិះកង់ពាក់ម៉ាស់ឆ្លងកាត់មណ្ឌលថែទាំមនុស្សចាស់នៅសង្កាត់គឺកលែននៅជាយក្រុងស៊ីអាថល

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...