ក្នុង​បំណង​ស្តារ​ជើងហោះហើរ​ឡើងវិញ សំបុត្រ​យន្តហោះ​១២​ដុល្លារ អាច​ជិះ​ហោះ​នៅ​ទូទាំង​ប្រទេស​ចិន​

618
ចែករម្លែក

​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​កំពុង​ផ្តល់​តម្លៃ​សំបុត្រ​ទាប​បំផុត ដែល​គេ​ច្រើន​និយាយ​ថា​”​ថោក​ដូច​ព្រលឹត​” ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ចាប់ផ្តើម​ស្តារ​ជើង​​ហោះហើរ​ឡើង​វិញ​បន្ទាប់​ពី​កាត់បន្ថយ​ការហោះហើរ​ស្ទើរ​ទាំងស្រុង​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​Covid-19​។​

​សំបុត្រ​យន្តហោះ​ហោះ​ត្រង់​ពី​ទីក្រុង​សៀង​ហៃ ទៅ​ទីក្រុង​ឆឹង​ឌូ (​នៅ​ប្រទេស​ចិន​)​តាម​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​Juneyao Airlines Co នៅ​ថ្ងៃទី​​សៅរ៍​ទី​៧​ខែ​មីនា​នេះ​គឺ​តម្លៃ​តែ​៩០ យ័ន​(​ជាង​១២​ដុល្លារ​អាម៉េរិក​)​ប៉ុណ្ណោះ ដោយ​បូក​ពន្ធ​៥០ យ័ន​។ ចម្ងាយ​ពី​​ពី​ទីក្រុង​សៀង​ហៃ​ទៅ​ទីក្រុង​ឆឹង​ឌូ គឺ​ហោះហើរ​រយៈពេល​៣ ម៉ោង​កន្លះ ។​

​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​កំពុង​បន្ថែម​ជើងហោះហើរ​ដើម្បី​ទទួលបាន​អ្នកដំណើរ​៣​លាន​នាក់​តាម​ការគ្រោងទុក​នៅ​សប្តាហ៍​នេះ ជាពិសេស​សម្រាប់​ការហោះ​​ហើរ​ក្នុងស្រុក​។ នេះ​បើ​យោង​តាម​អង្គការ អាកាសចរណ៍​ពិភពលោក​OAG Aviation Worldwide៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ជំរុញ​ការ​ជិះ​យន្តហោះ​ឡើង​វិញ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ