ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ស៊ុ​ស៊ី​វុត្ថា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​បានឱ្យដឹងថា​៖​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​លោក​និង​កម្លាំង​ជំនាញ​បាន​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​រំដោះ​នៃ​អធិកា​ដ្ឋា​ន​ស្រុក​រវៀង​។​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ឪឡឹក​និង​មន្ត្រីរដ្ឋបាល​ស្រុក​រវៀង​។​

លោក​បាន​បន្តថា​ក្រុម​សមត្ថកិច្ច​បាន​ចុះ​ល្បាត​ព្រៃ​សហគមន៍​ឪឡឹក​ស្ថិតក្នុង​ភូមិ​ឪឡឹក​ឃុំ​រំដោះ​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​ក្រោយ​ក្រុមការងារ​មកដល់​ទីតាំង​ខាងលើ​យើង​បាន​ប្រទះឃើញ​ផ្ទៃដី​ព្រៃ​និង​ដើមឈើ​មួយចំនួន​រង​ការកាប់​រាន​ព្រៃ​ហ៊ុ​ព័ទ្ធ​កាន់កាប់​ដីព្រៃ​និង​ឈើ​មួយចំនួន​ត្រូវបាន​អារ​កាប់រំលំ​ដោយ​មិនមាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​ឡើយ​។​បន្ទាប់មក​ក្រុម​សមត្ថកិច្ច​បាន​សុំ​គោល​ការ​ទៅ​ថ្នាក់លើ​ដើម្បី​អនុវត្ត​បន្ត​៕S/