ដោយ:ម៉ារ៉ា/ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន១កង់ រថយន្តបង្កកល់ជាប់ទៅមុខលេងរួចអ្នកបើកបរគេចខ្លួនបាត់។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី៣ ខែមីនាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៦១៤ (ទល់មុខផ្សារទួលគោក) ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តហាយលេនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AC-4668 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ចំនួន១កង់ ហើយកល់រថយន្តបង្កជាប់និងរបាំងថ្មទៅមុខលេងរួច ដោយរថយន្តការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ទ័ពមកម្ចាស់រថយន្តបង្កបានពីខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕/B