ដោយ:គូលែន/សៀមរាប ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ប្រជាសហគមន៍ប្រើប្រាស់ទឹកចំនួន៤ភូមិនៅឃុំស្វាយលើ ស្រុកស្វាយលើ ខេត្ដសៀមរាប បានអំពាវដល់អាជ្ញាធរខេត្ដ និងរាជរដ្ឋាភិបាល អោយជួយដោះស្រាយទុយោទឹក ដើម្បីបង្ហូទឹកពីលើភ្នំគូលេន សម្រាប់ប្រើប្រាស់នៅក្នងសហគមន៍របស់គាត់នារដូវប្រាំងនេះ ខណៈដែលទឹកនៅសហគមន៍មិនគ្រប់គ្រាន់តាមតម្រូវការរបស់ពលរដ្ឋ។
ប្រជាសហគមន៍នៅឃុំស្វាយលើ ស្រុកស្វាយលើ បាននិយាយថា ពលរដ្ឋចំនួន៣ភូមិ បានរួបរួមគ្នាបង្កើតសហគមន៍ ដើម្បីយកទឹកពីលើភ្នំគូលេនមកប្រើប្រាស់រួមនៅតាមភូមិរយៈពេលជាងមួយខែមកហើយ ប៉ុន្ដែសហគមន៍ទឹកមិនអាចផ្ដល់អោយពលរដ្ឋក្នុងសហគមន៍គ្រប់គ្រាន់ ដោយសារខ្វះទុយោប្រវែងជិត២ពាន់ម៉ែត្រ ដើម្បីបន្ដទឹកពីលើភ្នំមកក្រោមសម្រាប់ចែកចាយទឹកចែកអោយប្រជាសហគមន៍តាមតម្រូវការ ។
ប្រជាសហគមន៍ បានបន្តថា ខណៈពេលដែលទឹកនៅសហគមន៍នាពេលបច្ចុប្បន្នមានការខ្វះខាត ពួកគាត់បានបន្ដថា ទុយោទឹកដាក់ពីលើភ្នំគូលេន មានប្រវែងជាង៤គីឡូម៉ែត្រ ប៉ុន្ដែនៅខ្វះជាង១ពាន់ម៉ែត្រទៀត ដែលមានទំហំទឹកប្រាក់ជាង២ម៉ឺនដុល្លា ទើបអាចបង្ហូទឹកពីលើភ្នំទៅចែកចាយតាមភូមិទាំងនោះគ្រប់គ្រាន់តាមតម្រូវការរបស់ប្រជាពលរដ្ឋ។ពួកគាត់បានបន្ដថា នៅរដូវប្រាំងនេះអ្នកភូមិមានតម្រូវការប្រើប្រាស់ទឹកខ្លាំង នៅតាមផ្ទះ ប៉ុន្ដែពួកគាត់ជាសហគមន៍មិនទាន់មានលទ្ធភាពទិញទុយោទឹកដើម្បីតទឹកចេញពីលើភ្នំបាននៅឡើយទេ ដោយអំពាវដល់សប្បុរសជន អាជ្ញាធរខេត្ដ ក៍ដូចជារាជរដ្ឋាភិបាល ជួយដោះស្រាយជូនពួកគាត់ ខណៈដែលតម្លៃទឹកទិញពីឈ្មួញមានតម្លៃថ្លៃ។
ប្រជាសហគមន៍បានអោយដឹងទៀតថា សហគមន៍ប្រើប្រាស់ទឹកភ្នំគូលេនេះ បានបង្កើតឡើងជាច្រើនខែមកហើយ ដោយមានប្រជាពលរដ្ឋចំនួន៣ភូមិចូលរួម និងបានរៃអង្គាសថវិកាគ្នា ដើម្បីទិញសម្ភារៈប្រើប្រាស់នៅក្នុងសហគមន៍ដូចជាទុយោទឹកជាដើម។
សហគមន៍នេះ បានរួមគ្នាបន្ដទឹកចេញពីលើភ្នំគូលេន ដែលមានចំង៉ាយជាង៤គីឡូម៉ែត្រពីភូមិ។ជាមួយគ្នានោះ ការបង្កើតសហគមន៍ដើម្បីប្រមូលទឹកពីលើភ្នំលក់អោយប្រជាពលរដ្ឋក្នុងសហគមន៍ ដោយក្នុងមួយម៉ែត្រគូបទឹកតម្លៃ១០០០រៀលប៉ុណ្ណោះ ដែលថវិកានោះសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ដដែល៕/B