អភិបាលរងខេត្តះប្រជុំត្រួតពិនិត្យការងារបុណ្យទន្លេដែលបានដាក់ចុះឲ្យមន្ទឍិរពាក់ព័ន្ធធ្វើ

190
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅសាលប្រជុំសាលាខេត្តនាសៀលថ្ងៃទី៣ខែមីនាឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តតំណាងលោកងួន រតនះអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យការងាររបស់មន្ឋីរពាក់ព័ន្ធនានា និងជម្រុញពន្លឿនឲ្យបានរួចជាស្ថាពរ ព្រោះបុណ្យទន្លេកាន់តែខិតមកដល់ហើយ។

លោក សឿម ប៊ុនរិទ្ធ បានរំលឹកនិងពង្រឹងការងារទាំងបច្ចេកទេសនិងការរៀបចំដោយធ្វើការបែងចែកការងារឲ្យមន្ទីរពាក់ព័ន្ធត្រូវទទួលខុសចំពោះការងារដែលរដ្ឋបាលខេត្តបានបែងចែកឲ្យទៅនៅតាមចំណុចគោលដៅរៀងៗខ្លួនឲ្យបានសម្រេចនិងសមរម្យព្រោះនេះជាកិត្តិយសខេត្តបាត់ដំបងយើងទាំងអស់គ្នា។

លោក អភិបាលរងខេត្តបានជម្រាបជូន អំពីកាលបរិច្ឆេទព្រឹត្តិការណ៍នីមួយៗ ដូចជាតាំងពិព័រណវិថីម្ហូបអាហារដឹកដោយមន្ទីរទេសចរណ៍ខេត្ត ពិធីដាំកូនឈើនៅសួនសម្តេចក្រឡាហោម ស ខេង សិក្ខាសាលាស្តីអំពី “បុណ្យទន្លេសន្តិភាព បុណ្យទន្លេវិបុលភាព” ។ ការរៀបចំស្តង់បែងចែកទៅតាមទីតាំងដែលបានគ្រោងទុក នៅកន្លែងនីមួយៗរបស់ខ្លួនទទួលខុសត្រូវនិងការរៀបចំការងារផ្សេងៗគឹបានបែងចែកឲ្យមន្ទីរនីមួយៗរួចហើយ។

លោកអភិបាលរងបានបញ្ជាក់ថា ការរៀបចំស្តង់មានដូចជា ស្តង់ VIP ស្តង់តាំងពិព័រណ៌ជាតិ និងអន្តរជាតិ និងត្រូវចែកគ្នា ស្តង់ណាតាំងផលិតផលអ្វី?ត្រូមានផលិតផលកសិផល ដែលបានបង្ហាញពីស្នាដៃកសិករ ក៏ដូចផ្សព្វផ្សាយពាណិជ្ជករ និងជួយរកដៃគូរនានាផងដែរ ព្រមទាំងបង្ហាញអំពីសក្តានុភាពលើគ្រប់វិស័យរបស់ខេត្តបាត់ដំបងផង។ ហើយការតាំងពិព័រណមិនអាចយកគ្រប់ស្រុកបានទេ តែបានបញ្ចូលស្រុកសំខាន់ៗចូលរួមគ្នា និងមានភាពខុសគ្នាសម្រាប់បង្ហាញថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនបានអញ្ជើញទស្សនាក្នុងឱកាសបុណ្យទន្លេនេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម