ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ គ្រួសារពលី និងគ្រួសារក្រីក្រមកពីក្រុងសិរីសោភ័ណទទួលប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ប័ណ្ណមូលនិធីសមធម៌សុខាភិបាលសម្រាប់អ្នកជម្ងឺយកប័ណ្ណនេះទៅពិនិត្យនិងព្យាបាលជម្ងឺនៅមណ្ឌលសុខភាពសាធរណះឬរបស់រដ្ឋ ។

លោក ឃុន វុទ្ធី ប្រធានមន្ទិរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តបន្ទាយមានជ័យបាននិយាយកាលថ្ងៃទី៣ខែមីនាថា ៖ គ្រួសារពលី និងគ្រួសារក្រីក្រចំនួន២១០គ្រួសារត្រូវបានគោលរបបនៃបានរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសសមាគមអភីតយុទ្ធជនកម្ពុជាផងនោះ នាពេលកន្លងមកបានយកចិត្តទុកដាក់និងគាំពារ ហើយផ្តល់ទាំងគ្រឿងឧបភោគនិងបរិភោគទៀតផង ពោលគឺយកចិត្តទុកដាក់លើសុខុមាលភាពមនុស្សចាស់ យុវនីតិសម្បទា សុខុមាលភាពសង្គម ស្ត្រីនិងកុមារ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានចូលរួមអបអរដល់គ្រួសារពលី និងគ្រួសារក្រីក្រមកពីក្រុងសិរីសោភ័ណដែលបានទទួលការចែកប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម២១០ប័ណ្ណ និងប័ណ្ណមូលនិធិសមធម៍សុខាភិបាល។

យោងតាមការប្រកាសរបស់អន្តរក្រសួងលេខ៥២៤ សហវ ,ប្រក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ និងក្រសួងសុខាភិបាលលក្ខខ័ណ្ឌនៃការឧបត្ថម្ភប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកូនអាយុ២ឆ្នាំត្រូវមានប័ណ្ណសមធម៍ឬប័ណ្ណអាទិភាពត្រូវអនុវត្តតាមយន្តការត្រូវមានឧបករណ៍វាយតំលៃសម្រាប់ប្រជាពលរដ្ឋក្រី ក្រ នៅតាមមន្ទីរពេទ្យបង្អែកក្នុងនោះគណៈកម្មាធិការកំណត់អត្តសញ្ញាណស្ត្រីក្រីក្រ មានផ្ទៃពោះរបស់មណ្ឌលសុខភាព ។

ចុងបញ្ចប់កម្មពិធី លោកអ៊ុ រាត្រី នងមន្ត្រីបានចែកអំណោយដល់គ្រួសារពលី និងគ្រួសារក្រីក្រចំនួន២១០នាក់ ក្នុង១នាកទទួលបានទឹកសីុអីុង ទឹកត្រី ១២ដក ខ្លាញ់១ដប មុង១ កន្ទេល១ ផួយ១ មី១កេះ អង្ករ២៥គីឡូក្រាមនិងថវិកា១០.០០០រៀល៕/B