​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​គាំទ្រ​ការសម្រេចចិត្ត​របស់លោក​ក្នុង​ការមិន​ដាក់ ឲ្យ​កីឡាករ ត្រ​យ ភែ​រ៉ុ​ត (Troy Parrott) លេង​បានយូរ​ជាង​នេះ អំឡុង ពេល​ប្រកួត​ជាមួយ ក្រុម​វ៉ូ​ល​វេស​( Wolves) ដោយ​អះអាងថា កីឡាករ​វ័យក្មេង​រូបនេះ​មិនទាន់​រួចរាល់​សម្រាប់ ក្រុម​ជម្រើស​ដំបូង​នោះទេ​។​
​ ​
ស្រ​ពេល​ក្រុម Tottenham ចាញ់​ក្រុម ៣-២ កាលពី​ថ្ងៃអាទិត្យ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​លោក ម៉ូ​រី​ញ៉ូ ទើបតែ​សម្រេចចិត្ត​ដាក់​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​លេង​នៅ​នាទី​ចុងម៉ោង​ប៉ុណ្ណោះ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ សម្រេចចិត្ត​ដាក់​ឲ្យ​កីឡាករ អា​លី (Alli) លេង​ក្នុង​តំណែង​ប្រយុទ្ធ​ជា​បណ្តោះ អាសន្ន ស្របពេល​អវត្តមាន ហ៊ែ​រី ខេន (Harry Kane) និង​កីឡាករ សន់ ហឿង​មីន (Son Heung min) ។​
​ ​
បន្ទាប់ពី​អាជ្ញាកណ្តាល​ផ្តុំ​កញ្ចែ​បញ្ចប់​ការប្រកួត លោក ម៉ូ​រី​ញ៉ូ អះអាងថា លោក​នឹង​ប្រើប្រាស់ ភែ​រ៉ុ​ត នៅពេល​ឱកាសល្អ​មកដល់​។​
​ ​
លោក ម៉ូ​រី​ញ៉ូ បាន​និយាយ​អំពី​ខ្សែប្រយុទ្ធ​រូបនេះ​ថា “​គាត់​មិនទាន់​រួចរាល់​នៅឡើយ​ទេ​។ គាត់​មិនទាន់​រួចរាល់​ទេ​។ គាត់​គឺជា​កីឡាករ​ល្អ​។ គាត់​គឺជា​ក្មេង​ដែល​យើង​ចង់​ជួយ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ត្រ​យ ភែ​រ៉ុ​ត (Troy Parrott)