ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣ខែមីនា ឆ្នាំ២០២០ លោកងួន រតនៈ អភិបាល​​ខេត្តបាត់ដំបង អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្តអភិបាលក្រុងនិងអង្គភាពរដ្ឋករទឹកបានអញ្ជើញចុះពិនិត្យការលាងសម្អាតផ្លូវ(ផ្លូវលេខ១ សួននាគ​បាញ់ទឹក )ក្នុងក្រុងបាត់ដំបងមុនបុណ្យទន្លេជិតមកដល់។

លោក ងួន រតនៈ អភិបាលខេត្តបានសំណូមពរដល់ ក្រុមហ៊ុន Khmer Beverages សុំបន្តជួយលាងសម្អាតផ្លូវថ្នល់ក្នុងក្រុងបាត់ដំបងបន្តទៀត ជាពិសេសខណៈពេលនេះ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរួមគ្នារៀបចំ ពិធីបុណ្យទន្លេ លើកទី៦ ក្រោមប្រធានបទ” ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព” ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២០ខាងមុខឆាប់ៗនេះក្រុងបាត់ដំបងដែលនឹងមកដល់នាថ្ងៃខាងមុខនេះ ។

លោកអភិបាលខេត្តបានបន្តក្រៅពីនេះយើងត្រូវ កែលំអរនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការកែលម្អសួនច្បារ ផ្លូវ តាក់តែងមែកឈើតាមផ្លូវ តាមសួនប្បារនានា នៅតាមដងស្ទឹងសង្កែ វ៉េរ៉ង់ដាច្រាំងស្ទឹងសង្កែ ក៏ដូចជារៀបចំវេរ៉ងដាផ្ទះ ឬការលក់ដូរលើចិញ្ចឹមផ្លូវត្រូវដេញវូលក្នុង ការតុបតែងភ្លើងចម្រុះពណ៌តាមស្ពានក្នុងក្រុង តាមរង្វង់មូល សួនច្បារ តាមដើមឈើ នៅតាមដងផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងបាត់ដំបង សំដៅប្រែក្លាយខេត្តបាត់ដំបង ឱ្យទៅជាខេត្តដែលមានការទាក់ទាញទេសចរណ៍ឲ្យចូលមកទស្សនានិងកម្សាន្តឲ្យបានច្រើនលើសលុបដោយប្រែក្លាយទឋិក្រុងបាត់ដំបងក្លាយជាទីក្រុងបៃតងស្រស់និងមានផាសុខភាព និងមិនប៉ះពាល់បរិដ្ថាន។ក្នុងពេលរាត្រីមានភ្លើងចម្រុះពណ៌តាមទីកន្លែងនានាជាពិសេសទីកន្លែងកម្សាន្ត ឲ្យសក្តិសមជាខេត្តទទួលបានជ័យលាភីផ្ការំដួលបីទង ហើយក៏ជាមជ្ឈមណ្ឌលប្រមូលផ្តុំពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងដើម្បីទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកចង់ស្នាក់ និងរស់នៅ មកកំសាន្ត និងប្រកបមុខរបរ និងមកវិនិយោគផងដែរ ។ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើអាជីវកម្មនៅតាមដងផ្លូវដើម្បីចូលរួមសម្អាតអនាម័យ បរិស្ថានឲ្យបានល្អប្រសើរ៕/B