Home កីឡា ដេវីដ បេ​ក​ខេ...

ដេវីដ បេ​ក​ខេ​ម ទស្សន៍ទាយ​ពី​ពេលវេលា​ល្អ បើទោះបីជា​ក្រុម​អ៊ី​ន​ធ័​រ​មី​លេន​ជួប​បរាជ័យ​នៅ​ថ្ងៃ បើកឆាក​ក៏ដោយ

​ដេវីដ បេ​ក​ខេ​ម (David Beckham) បាន​ព្យាករណ៍​ពី “​ពេលវេលា​ដ៏​រីករាយ​” សម្រាប់​ក្រុម​អ៊ី​ន​ធ័​រ មី​លេន​( Inter Miami )​បន្ទាប់ពី​ក្រុម​របស់លោក​ចាញ់​ក្រុម Los Angeles FC ១-០ នៅក្នុង​ប្រកួត​ដំបូង​របស់ខ្លួន​។​
​ ​
បេ​ក​ខេ​ម ជា​អតីត​កីឡាករ​ឆ្នើម​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ក្លិប​រៀល ម៉​ឌ្រី​ត​(Real Madrid) បាន​កោតសរសើរ​កីឡាករ​របស់លោក​និង​អ្នកចាត់ការ ឌី​អេ​ហ្គោ អា​ឡុ​ន​សូ (Diego Alonso) បន្ទាប់ពី​របូត​១​គ្រាប់​ដែល​រកបាន​ដោយ​ខ្សែប្រយុទ្ធ កា​ឡូ​ស វ៉េ​ល​ឡា (Carlos Vela) អតីត​ខ្សែប្រយុទ្ធ​ក្លិប អា​សេណ​ល​(Arsenal) និង​រៀល សូ​ស៊ី​ដេ​ត​( Real Sociedad )​។
​ ​
​បេ​ក​ខេ​ម បាន​និយាយថា “​មាន​មោទនភាព​ខ្លាំងណាស់​ចំពោះ​ក្លិប​នៅថ្ងៃនេះ ហើយ​ក្រុម​បានសាង​កិត្តិយស​ដល់​យើង​”​។
​ ​
បេ​ក​ខេ​ម បាន​បន្តថា “​វា​គឺជា​ដំណើរ​ដ៏​វែងឆ្ងាយ ប៉ុន្តែ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។ យើង​គួរ​មាន​មោ​ទ​ភាព​ថា តើ​យើង​នឹង​ឈានដល់​ណា​និង​ថា អនាគត​យ៉ាងម៉េច​នោះទេ​។ ពេលវេលា​រីករាយ​នឹង​មកដល់​នាពេលខាងមុខ​”​។​
​ ​
បេ​ក​ខេ​ម បានផ្តល់​ភាពល្បីល្បាញ​ដល់​ក្របខ័ណ្ឌ MLS នៅពេល​លោក​បាន​ចុះ​កិច្ចព្រមព្រៀង លេង​៥​ឆ្នាំ​ជាមួយ​ក្លិប​ឡា ហ្គា​ឡាក់​ស៊ី​( LA Galaxy) កាលពី​ឆ្នាំ​២០០៧៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ដេវីដ បេ​ក​ខេ​ម (David Beckham)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ខេត្តស្វាយរៀង​បង្កើត​ទីតា...

ដោយៈ​ស​រិ​ទ្ធ​/​ស្វាយរៀង​...

ផ្សព្វផ្សាយ​ខឹ្ល​ម​សារ​ខួ...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

ប្រេងសាំង​ក្នុង​រយះពេល​ពី...

ដោយ​: ពៅ និមល​/​ភ្នំពេញ​:...

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជ...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...