Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រី​ស...

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បញ្ចេញ​កញ្ចប់​ ថ​វិកា​សង្គ្រោះ នៅពេល​៥១៦​នាក់​ទៀត​ឆ្លង​Covid-19​នៅ​កូរ៉េ​ខាងត្បូង​

កូរ៉េខាងត្បូង​បាន​រាយការណ៍​ការឆ្លង​កូរ៉ូណា​វីរុស​ថ្មី​លើ​មនុស្ស​ចំនួន​៥១៦​នាក់​ទៀត​កាលពី​ថ្ងៃ​ពុធ​ទី​៤​មីនា នៅ​មួយ​ថ្ងៃ​ក្រោយពី​ប្រធានាធិបតី ប្រកាសសង្គ្រាម​​លើ​ជំងឺឆ្លង​ដ៏​ឆាប់រហ័ស​នេះ​។​

​ករណី​ឆ្លង​ថ្មី​នេះ​នាំ​ឲ្យ​ចំនួន​មនុស្ស​ឆ្លង​វីរុស​Covid-19​នៅ​កូរ៉េ​ខាងត្បូង​កើន​ដល់ ៥.៣២៨​នាក់ និង​៣៤​នាក់​ស្លាប់​។​

​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី មូន ជែ​អ៊ីន បាន​សុំទោស​ចំពោះ​ការខ្វះខាត​ម៉ា​ស់មុខ និង​បាន​សន្យា​គាំទ្រ​បណ្តា​ក្រុមហ៊ុន​ឬ​សហគ្រាស​តូចៗ​ដែល​រងគ្រោះ​ពី​​ការវាយប្រហារ​របស់​វីរុស​Covid-19​។​

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ​ក៏​បាន​ប្រកាស​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​តម្លៃ​១១,៧​លាន​លាន​វ៉ុន​(៩,៨៧​ពាន់​លាន​ដុល្លារ​)​ដើម្បី​ប៉ះប៉ូវ​ផលប៉ះពាល់​បង្កឡើង​​ដោយ​ជំងឺឆ្លង​Covid-19 ដែល​កាន់តែ​រំខាន់ដល់​ការផ្គត់ផ្គង់​និង​ការប្រើប្រាស់​នៅក្នុង​ប្រទេស​នេះ​។​

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ ហុង ណា​ម​គី បា​និយាយថា ​ថវិកា​បន្ថែម​នេះ​បើ​បាន​ការអនុញ្ញាត​ពី​សភា​នឹងបញ្ចូល​លុយ​ទៅក្នុង​ប្រព័ន្ធ​សុខាភិបាល ការ​មើលថែ​កុមារ​និង​ទីផ្សារ​។​

​លោក​ហុង​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា​«​នៅពេល​យើង​ដឹង​ថា​សេដ្ឋកិច្ច​កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រាអាសន្ន​មួយ យើង​ផ្តោត​គោលនយោបាយ​របស់​យើង​​ទាំងស្រុង​លើ​ការធ្វើឲ្យ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​នៅ​ទាប​បំផុត ជាពិសេស​សម្រាប់​វិស័យ​ងាយ​រងគ្រោះ »៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​បុគ្គលិក​ពេទ្យ​ប្រើ​ឧបករណ៍​កោស​យក​សំណាក​ពី​ភ្ញៀវ​ម្នាក់​នៅ​មជ្ឈមណ្ឌល​ពិនិត្យ​រក​វីរុស​នៅ​ក្រុង​ដេ​ហ្គូ ប្រទេស​កូរ៉េខាងត្បូង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លទ្ធផល​ចេញ​ហើយ ! លោក​ឡូយ ...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ឃុំខ្លួន​ជនសង្ស័យ​បីនាក់​...

​ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញៈ...

ខេត្តស្វាយរៀង​បង្កើត​ទីតា...

ដោយៈ​ស​រិ​ទ្ធ​/​ស្វាយរៀង​...

ផ្សព្វផ្សាយ​ខឹ្ល​ម​សារ​ខួ...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...