ក្លិបម៉េនឆេស្ទ័រ យូណាយធីតកំពុងនាំមុខគេនៅក្នុងការតាមប្រមាញ់កីឡាករ ចាឌិន សានចូ (Jadon Sancho) នៅរដូវក្តៅនេះ។
ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះនឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លិបឌ័រម៉ាន់( Dortmund ) នៅដំណាច់រដូវកាលនេះ ខណៈពេលក្លឹបនេះចង់រកចំណូលឲ្យបានក្រាសក្រែលពីលើតម្លៃ ដើម៨លានផោនដែលពួកគេបានចំណាយទៅឲ្យក្លិបម៉េនឆេស្ទ័រស៊ីធី។
ក្លឹបយូណាយធីតមានប្រៀបក្នុងការនាំយកកីឡាកររូបនេះហើយពួកគេនឹងត្រូវចំណាយជាង៨៩លានផោនដែលពួកគេបានចំណាយលើកីឡាករ ផូល ប៉ុកបា (Paul Pogba) កាលពីបួនឆ្នាំ មុនជាតម្លៃផ្ទេរខ្ពស់បំផុត។
វានឹងមិនពិបាកនោះទេចំពោះយូណាយធីត ក្នុងការព្រមព្រៀងនឹងលក្ខខណ្ឌផ្ទាល់ខ្លួនសម្រាប់ សានចូ ដែលគេរំពឹងថា នឹងមានប្រាក់ឈ្នួល ២០០.០០០ផោនក្នុងមួយសប្តាហ៍ ប្រសិនបើពួកគេហ៊ានផ្តល់តម្លៃមួយដែលអាចនឹងច្រើនជាង១០០លានផោន។
សានចូ រកបាន១៤គ្រាប់នៅក្របខ័ណ្ឌ Bundesliga និងជួយបង្កើតឱកាស១៤លើកនៅរដូវកាលនេះ ហើយកំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លិបលីវឺភូលស្របពេលម៉េនឆេស្ទ័រ ស៊ីធីអាចឆ្លើយតបនឹងសំណើរបស់ក្លឹបនេះ៕ ប្រែសម្រួល: ពិសិដ្ឋ