លោក មីគែល អាតេតា (Mikel Arteta) បានបង្ហើបប្រាប់ថា ការខកខានមិនបានបង្ហាញមុខ នៅក្របខ័ណ្ឌឆេមពានលីកក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ផែនការ រុះរើក្រុមជម្រើសរបស់លោក។
កាលពីសប្តាហ៍មុន ក្លិបអាសេណល( Arsenal) បានរាយការណ៍ថា ការខាតបង់ប្រាក់២៧លានផោនកាលពីដំណាច់ខែឧសភាឆ្នាំ២០១៩ គឺជាពេលវេលាដំបូងដែលគេជួបបញ្ហានេះ ចាប់តាំងពីឆ្នាំ២០០២។
មើលទៅក្រុមកាំភ្លើងធំនេះមិនទំនងជាប្រសើរឡើងវិញលើបញ្ហាហិរញ្ញវត្ថុនេះទេបន្ទាប់ ពីខកខានមិនបានជាប់នៅក្រុមកំពូលទាំងបួននៅរដូវកាលចុងក្រោយនេះ ហើយបាត់បង់ឱកាសបង្ហាញមុខនៅក្របខណ្ឌឆេមពានលីក។
ដោយបញ្ហាពីផលប៉ះពាល់លើឱកាសទិញដូរកីឡាករលោក អាតេតា បានទទួល ស្គាល់ថា “យើងត្រូវធ្វើការសម្រេចចិត្តតាមរបៀបមួយឬក៏ពឹងផ្អែកលើសេណារីយ៉ូផ្សេងទៀតថា តើយើងស្ថិតនៅក្របខ័ណ្ឌឆេមពានលីក Europa League ឬក៏មិនស្ថិតនៅក្បែរក្របខ័ណ្ឌ ទាំងនេះ។
លោកបន្តថា “ផលប៉ះពាល់នេះបង្កឡើងដោយសារតែក្រុមនេះខកខានមិនបានបង្ហាញ មុខនៅក្របខ័ណ្ឌឆេមពានលីកបីរដូវកាលជាប់គ្នា”៕ ប្រែសម្រួល: ពិសិដ្ឋ