Home ព័ត៌មានអន្តរជាតិ ព្យុះ​នៅ​អាម៉...

ព្យុះ​នៅ​អាម៉េរិក​សម្លាប់​មនុស្ស​២៥​នាក់​និង​ធ្វើឱ្យ​មនុស្សជា​ច្រើន​នាក់​រងរបួស​

​លោក​វីលៀម លី អភិបាលរដ្ឋ​ថេ​ណេ​ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​មីនា​ថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះថ័​រណា​ដូ​ចំនួន​២​ ដែល​បាន​បោកបក់​កាត់​រដ្ឋ​​ថេ​ណេ​ស៊ី បាន​កើនឡើង​ដល់​២៥ នាក់​។​

​សេចក្តីរាយការណ៍​នៃ​សារព័ត៌មាន​អាម៉េរិក​បាន​និយាយថា​ នៅ​ទីក្រុង​ណា​សវីល ខ្យល់ព្យុះ​បែប​ជា​ខ្យល់កួច​ធំ​នេះបាន​បង្ក​ការខូចខាត​ផ្ទះ​ជា​ច្រើន​ខ្នង​។​

​ខ្យល់កួច​នេះ បាន​កើត​ឡើង​បន្ទាប់ពី​ពាក់​កណ្តាលយប់ និង​បាន​បក់បោក​យ៉ាង​លឿន រហូត​ដល់​មនុស្ស​ដែល​ដេកលក់មិន​មាន​ពេល​ដើម្បី​រត់​ចូល​កន្លែង​​មាន​សុវត្ថិភាព​។​

​លោក​វីលៀម លី បាន​និយាយ​នៅ​សន្នីសីទកាសែត​មួយ​ថា មនុស្ស​មួយចំនួន​បាន​នៅ​បាត់​ខ្លួន​នៅឡើយ​ទេ ។​

​ការខូចខាត​ច្រើន​គឺ​នៅ​ភាគ​កណ្តាល​នៃ​ទីក្រុង​ពុត​ណា​ម ចម្ងាយ​១៣០​គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​នៃ​ទីក្រុង​ណាស​វី​ល ជា​ទី​ដែល​មាន​សេចក្តីរាយការណ៍​ថា​​រហូត​មកដល់ពេលនេះមាន​អ្នកស្លាប់​ចំនួន​១៩​នាក់​។​

​នៅ​ទីក្រុង​វី​ល​សុន មនុស្ស​៣​នាក់ ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​និង​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​ទីក្រុង​ដាវី​សុន និង​ម្នាក់​នៅ​ទីក្រុង​បេន​ថុន​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ខ្យល់ព្យុះ​ដ៏​ខ្លាំង​នៅ​រដ្ឋ​ថេ​ណេ​ស៊ី បាន​បង្ក​ការខូចខាត​ផ្ទះ​ជា​ច្រើន​និង​សម្លាប់​មនុស្ស​២៥​នាក់ ព្រមទាំង​រង​របួស​ច្រើន​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...