​ភាព​ស្ត្រេ​ស​ក្នុង​ថ្ងៃ​ឈប់សម្រាក​អាច​កើតឡើង​លឿន​រហូតដល់​មិនអាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​អ្នក​អាចធ្វើ​រឿង​ជាច្រើន​ដើម្បី​ឲ្យ​ថ្ងៃ​ឈប់សំរាក​លែងមាន​ភាព​តានតឹង​ទៀត​បាន​។ ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​ពី​អ្នកជំនាញ​ក្នុងការ​គ្រប់គ្រង​ស្ត្រេ​ស​៖

– ​មិនត្រូវ​បង្ខំ​ខ្លួនឯង​ខ្លាំងពេក​ទេ​ក្នុង​ការធ្វើ​អ្វីមួយ​ឲ្យ​ល្អឥតខ្ចោះ​
– ​ចូរ​ចាប់ផ្តើម​ទៅ​ទិញ​ឥ​វ៉ាន់​ឥឡូវនេះ​ដូច្នេះ អ្នកនឹង​មិន​ប្រ​ញ៉ាំ​ត្រូវ​ការទិញ​ពេល​រវល់​ទៀត​ទេ​
– ​ចូរ​បង្កើត​ពេលវេលា​នៅ​ជុំគ្នា​ជាមួយ​គ្រួសារ​តាមរយៈ​ការ​ចម្អិន​អាហារ​ជាមួយគ្នា ទិញ​ម្ហូប​ជាមួយគ្នា និង​លាងចាន​ជាមួយគ្នា​
– ​ចូរ​រៀបចំ​ពេលវេលា​ណាមួយ​សម្រាប់​ចូលរួម​ក្នុង​កម្មវិធី​ដែល​អ្នក​ចូលចិត្ត​
– ​មិនត្រូវ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ពេក​ឡើយ​ជាពិសេស​អាហារ​មិន​ផ្តល់​សុខភាព​តែម្តង​។
– ចូរ​បង្កើត​ពេលវេលា​ហាត់ប្រាណ​ជា​ទៀងទាត់​៕ ដោយៈ health.com.kh