ទារក​គឺជា​បុគ្គល​ដែល​មិនទាន់​ចេះ​និយាយ​នោះទេ ប៉ុន្តែ​នៅពេលដែល​អាកាសធាតុ​ប្រែប្រួល គេ​ក៏​អាច​កើតមាន​ជំងឺ​ផ្តាសាយ​បានដែរ​។ ដូចនេះ​តើ​អ្នក​អាច​មើល​តាមរបៀប​ណា​ដឹងថា កូន​ផ្តាសាយ​នោះ​?

​នៅពេលដែល​កូន​ផ្តាសាយ គេ​អាចមាន​អាកា​រៈហៀរ​សំបោរ កណ្តាស់ ក្អក តឹង​ច្រមុះ​ដែល​ធ្វើ ឲ្យ​គេ​ពិបាក​ដកដង្ហើម ហើយ​ហាល​មាត់​ដើម្បី​ដកដង្ហើម​។ ម្យ៉ាងទៀត​គេ​ក៏​អាច​យំ រករឿង ដោយសារតែ​គេ​មិន​ស្រួលខ្លួន​ដែរ​។ ជាងនេះទៅទៀត​កម្តៅ​ខ្លួន​របស់គេ​អាច​កើន​ពី​៣៩ ដល់​៤០​អង្សា​សេ ជួយ​កាល​អាចមាន​អាកា​រៈ​ក្អួត​ក៏មានដែរ​៕ ដោយៈ health.com.kh