​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​បំបិទ ( កិ​. ) ប្រាប់​, បង្គាប់ ឲ្យ​បិទ​ឬ​ខំប្រឹង​បិទបាំង​មិន​ឲ្យ​គេ​ឃើញ​, មិន​ឲ្យ​គេ​ដឹង​, មិន​ឲ្យ​លេចឮ : បំបិទមាត់ គឺ​ហាម​មិន​ឲ្យ​និយាយប្រាប់​គេ​; បំបិទសេចក្ដី គឺ​ហាម​គេ​ឲ្យ​បិទ ឬ​ខំប្រឹង​បិទ​ខ្លួនឯង មិន​ឲ្យ​អ្នកផង​ដឹង​សេចក្ដី​នុះ ។​ល​។

​បិទ បិត បា​. ( កិ​. ) (​បិទ “​ខ្ទប់​, រាំង​, ភ្ជិត​” ឬ បិ​ឌ​, បិ​ឌិ​; បិ​ឌ “​រួម​, រួម​ចូល​, រួបរួម​, បង្រួម​, ភ្ជុំ​”) ខ្ទប់​, រាំង​, ធ្វើ​ឲ្យ​ជិត : បិទទ្វារ​, បិទផ្លូវ ។ ដាក់​ផ្តិត​ភ្ជាប់​, ទឹប : បិទមាស ។

​ខ្លោងទ្វារ ( ន​. ) បង្គោល​មួយគូ​មាន​ធ្នឹម​ធ្វើ​ដោយ​ឥដ្ឋ​ឬ​ឈើ​ភ្ជាប់​នឹង​កំពែង ឬ​របង​មាន​ចន្លោះ ជា​ផ្លូវ​សម្រាប់​ដើរ ចេញចូល​បាន : ខ្លោងទ្វារវត្ត​, ខ្លោងទ្វារផ្ទះ ។

​ខ្លូត ( ន​. ) ផ្លែ​ត្រសក់​, ឳ​ឡឹ​ក​, ត្រឡាច​, ល្ពៅ​, ឃ្លោក ឬ ននោង​ខ្ចីៗ ដែល​ធំ​ជាង​ក្ដឹប​តូច​ជាង ចាស់ : ខ្លូតត្រសក់​, ខ្លូត​ឳ​ឡឹ​ក​, ខ្លូតត្រឡាច​, ខ្លូតឃ្លោក​, ខ្លូតននោង ។ ប្រើ​ជា គុ​. ក៏បាន ត្រសក់​ខ្លូត ។

​ខ្លឹម ( ន​. ) សាច់​ឈើ​ដែល​រឹង​នៅ​ខាងក្នុង​ស្រាយ : ខ្លឹមឈើ ។ ទ្រព្យ​អ្វីៗ​ដែលជា​ទ្រព្យ​ឧ​ត្ត​ម មានតម្លៃ​ក៏​ហៅថា ខ្លឹម ដែរ : ខ្លឹមទ្រព្យ​, ទ្រព្យ​មាន​ខ្លឹម ។ អ្វីៗ​ដែល​ជាទី​គាប់ចិត្ត​ណាស់​ក៏​ហៅ ខ្លឹម ដែរ : ខ្លឹមចិត្ត ។

​បំបៅ ( កិ​. ) ធ្វើ​ឲ្យ​បៅ​, ឲ្យ​បៅ​, ញ៉ាំង​អ្នកដទៃ​ឲ្យ​បៅ : ម្ដាយ​បំបៅកូន ។ កាត់​យក​មែក​តូចក្ដី ខ្នែង​ក្ដី ភ្នែក​ក្ដី ចុង​ក្ដី នៃ​ឈើ​រស់​ដទៃ​ភ្ជាប់​ជាមួយនឹង​គល់​នៃ​កូនឈើ​រស់​ដទៃ គឺ​ឈើ​ដែលមាន សញ្ជាតិ​ខុសគ្នា ដូចជា​កាត់​កូន​មែក​ក្រូចពោធិ៍សាត់​ភ្ជាប់​ជាមួយនឹង​គល់​កូន​ក្រសាំង ។ គឺ​គ្រាន់តែ​កាត់​ភ្លាម​ភ្ជាប់​គ្នា​មួយ​រំពេច​នោះ​ភ្លាម កុំ​ឲ្យ​ស្ងួត​ជ័រ​ឬ​ឱជា​របស់​ឈើ​ទាំងពីរ​ប្រភេទ នោះ​ទាន់​គ្រាន់តែ​កាត់​ភ្ជាប់​គ្នា​ភ្លាម យក​សំពត់​សាច់​ម៉ដ្ឋ​ជិត​រុំ​ភ្លាម​, រុំ​ឲ្យ​ណែន​កុំ​ឲ្យ​ទឹកសន្សើម ឬ​ទឹកភ្លៀង​ជ្រាបចូល​បាន ។ លុះ​រុំ​រួចហើយ​ត្រូវយក​ចម្រឹង​ឬ​បង្គោល​បោះ​អែប​ចង​ឈើ​នោះ ឲ្យ​នៅ​នឹង កុំ​ឲ្យ​ខ្យល់​បក់​រង្គើ​បាន​, លុះ​ឈើ​ទាំងពីរ​ប្រភេទ​នេះ​ចាប់​សាច់​គ្នា​រស់​ហើយ​, បើ​មាន​ពន្លក​ដុះ​បែក​ចេញពី​គល់​ត្រង់​ស្នាម​មុខតំណ​នោះ​ជា​លំពង់​របស់​គល់​ត្រូវ​កាត់ចោល ចេញ ។ តែបើ​ជា​លំពង់​របស់​មែក​បំបៅ ត្រូវ​ទុក ព្រោះ​លំពង់​របស់​មែក​នេះឯង​នឹង​បានជា ដើមដង​តទៅ ។ ពេល​មាន​ផ្លែ ជា​ផ្លែក្រូច​ពោធិ៍សាត់ ព្រោះ​ផ្លែ​នោះ​កើតចេញពី​ជាតិ ក្រូចពោធិ៍សាត់​, មែក​ក្រូច​ភ្ជាប់​គល់​ក្រសាំង​នេះ អាច​រស់នៅ​ងាយ​ដ្បិត​ក្រសាំង​ជា​ឈើ មិន​រើស​ដី គឺ​តាមតែ​ដី​ប្រភេទ​ណា ក៏​ក្រសាំង​អាច​ដុះ​រស់នៅ​បានយូរ​, មែក​គ​និង​គល់​រកា​, មែក​ស្វាយពុំសែន​និង​ស្វាយក្បាលដំរី​, មែក​ពុទ្រាធំ និង​គល់​កូន​ពុទ្រា​ផ្លែ​តូច​ជាដើម ក៏​អាច​បំបៅ​ភ្ជាប់​បាន​ដូចគ្នា ។ ការភ្ជាប់​សាច់​ឈើ​បែបនេះ ហៅថា បំបៅ (​បារ​. greffer) ។ (​ម​. ព​. ផ្សាំ និង សាក ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា