Home ព័ត៌មានអន្តរជាតិ សង្ឃឹម​ហើយ​ចិ...

សង្ឃឹម​ហើយ​ចិន ការឆ្លង​និង​ស្លាប់​ដោយ​Covid-19​នៅ​ចិន​ធ្លាក់​ចុះ​ដល់​ថ្ងៃទី​៣​ជាប់​គ្នា​

​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​០៤​មីនា បាន​រាយការណ៍​ការស្លាប់​ដោយ​កូរ៉ូណា​វីរុស​Covid-19​ចំនួន​៣៨​នាក់​បន្ថែម ​ដែល​តួលេខ​នេះ​បង្ហាញ​ការស្លាប់​និង​ឆ្លង​ដោយ​វីរុស​នេះ​​នៅ​ចិន​ធ្លាក់​ចុះ​ដល់​ថ្ងៃទី​៣​ជាប់​គ្នា​។​

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​និយាយថា ការឆ្លង​កូរ៉ូណា​វីរុស​ថ្មី​កាលពី​ថ្ងៃ​អង្គា​រ​មាន​ចំនួន​១១៩​នាក់ ដោយ​ចុះ​ពី​ចំនួន​ឆ្លង​១២៥​កាល​ពី​មួយ​ថ្ងៃមុន​​បន្តិច​។​

​កាលពី​ថ្ងៃអាទិត្យ មាន​ការឆ្លង​ថ្មី​ចំនួន​២០២​នាក់ ដោយ​ចុះ​ពី​ចំនួន​៥៧៣​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​

​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​Covid-19 បាន​រាយការណ៍​អ្នកស្លាប់​៣៧​នាក់​និង​ឆ្លង​១១៥​នាក់​សម្រាប់​ថ្ងៃ​អង្គារ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

បន្ទប់​ពេទ្យ​ក្នុង​មន្ទីរពេទ្យ​បណ្តោះអាសន្ន​នៅ​ក្រុង​វូ​ហាន របស់​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...