ប្ដូរទីលំនៅពីក្រុងព្រះសីហនុ មកសម្ងំ​ចែក​ចាយថ្នាំញៀន​នៅស្រុកព្រៃនប់ត្រូវចាប់ខ្លួន

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទកាន់កាប់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ កាលពីរសៀលថ្ងៃ ទី៣ ខែមីនា ឆ្នាំ២០២០ និងបង្កសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បី​បន្តនីតិវិធីច្បាប់។

មន្ត្រីនគរបាលបានឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ព្រៃនប់ សហការ​ជាមួយកម្លាំងប៉ុស្ដិ៏នគរបាលរដ្ឋបាលឃុំបឹងតាព្រហ្ម បានចុះបង្រ្កាប​ករណីជួញដូថ្នាំញៀនបាន១ករណីនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ ភិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ដកហូតវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យ​សារធាតុញៀន​ចំនួន១កញ្ចប់ និងទូរស័ព្ទដៃចំនួន១ គ្រឿង៕/B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular