គ្រីស្ទាណូ រ៉ូណាល់ បានលាតត្រដាងថា ម្តាយរបស់គាត់កំពុងស្ថិតក្នុងស្ថានភាពនឹងនរនៅមន្ទីរពេទ្យក្រុងម៉ាឌីរ៉ា ក្រោយគាត់បានប្រញាប់ទៅមើលម្តាយនៅលើគ្រែអ្នកជំងឺជាមួយមិត្តស្រីនិងកូនប្រុសច្បង នៅពេលលោកស្រីត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីកើតស្ត្រូក (ដាច់សរសៃឈាមក្នុងខួរក្បាល)។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារទី៣មីនា រ៉ូណាល់ដូនិយាយថា “អរគុណអ្នករាល់គ្នាសម្រាប់ការផ្ញើសារគាំទ្រម្តាយរបស់ខ្ញុំ។ គាត់បច្ចុប្បន្នមានស្ថានភាពនឹងនរ និង កំពុងធូរស្បើយឡើងវិញនៅក្នុងមន្ទីរពេទ្យ។ ខ្ញុំនិងគ្រួសារខ្ញុំសូមអរគុណក្រុមវេជ្ជសាស្ត្រដែលបានមើលថែគាត់ និង សូមស្នើសុំឯកជនភាពមួយចំនួននៅគ្រានេះ”។
ពេលមកដល់ស្រុកកំណើតរបស់ខ្លួនកាលពីរសៀលថ្ងៃអង្គារ ខ្សែប្រយុទ្ធ Juventus រូបនេះបានជិះឡានទៅមន្ទីរពេទ្យ Dr Nelio Mendonca ភ្លាមនៅទីក្រុងម៉ាឌីរ៉ានៃខេត្តហ្វាន់ឆាល់ ដើម្បីនៅកៀកនឹងម្តាយឈ្មោះ ដូឡូរ៉េស អាវើរ៉ូ អាយុ ៦៥ ឆ្នាំ ក្រោយជិះយន្តហោះឯកជនពីអ៊ីតាលី។
រ៉ូណាល់ដូត្រូវបានអមដំណើរដោយដៃគូ ចចជីណា រ៉ូឌ្រីហ្គេស និង កូនប្រុសច្បង ឈ្មោះ គ្រីស្ទាណូ រ៉ូណាល់ដូ ជេអា ឬហៅថា គ្រីស្ទានីញ៉ូ៕ ដោយ៖ កញ្ញាដាលីស