ពិនិត្យមើលលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ នៅសណ្ឋាគារសុខា ខេត្តសៀមរាប កាលពីកន្លងទៅថ្មីៗនេះមានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលនាយកដ្ឋាននីតិកម្មកសិកម្មសម្រេចបាននាឆ្នាំ២០១៩ គឺដោយសារការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីសាមគ្គីភាពគ្នាល្អរបស់ថ្នាក់ ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងជាពិសេសដោយមានការចូលរួមពីអង្គភាព មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរក្នុងការអនុវត្តការ ងារ។ ដោយឡែក កិច្ចប្រជុំរយ:ពេល ០២ថ្ងៃ បន្ទាប់ទៅនេះគឺជាឱកាសសម្រាប់យើងទាំងអស់គ្នាបានជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ពិនិត្យលើបញ្ហាប្រឈម និងរកដំណោះស្រាយ ព្រមទាំងផ្តល់គំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ លើកកម្ពស់អភិបាលកិច្ច ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពនៅឆ្នាំ២០២០។

លោករដ្ឋមន្រ្តីបានលើកឡើងថា ក្នុងខណ:សេចក្តីត្រូវការនៃធាតុចូលកសិកម្មដែលបន្តកើនឡើងជាលំដាប់ យើងសង្កេតឃើញថាការគ្រប់គ្រងធាតុចូលកសិកម្មនៅជួបបញ្ហាប្រឈមមួយចំនួនទាក់ទងការងារគ្រប់គ្រងការធ្វើអាជីវកម្ម ការអនុវត្តបច្ចេក​ទេស ច្បាប់ លិខិតបទដ្ឋាន កិច្ចសហការ ការងារស្រាវ ជ្រាវ ផ្សព្វផ្សាយ ការនាំចូលខុសច្បាប់ ការក្លែងបន្លំគុណភាព ស្លាកសញ្ញា សំបកវេចខ្ចប់ និងធនធានមនុស្សនៅមានកម្រិត។ល។ ដែលបញ្ហាទាំងអស់នោះទាមទារឱ្យថ្នាក់នាយកដ្ឋាន មន្រ្តីជំនាញ និងជាពិសេសអាជីវករ និងដៃគូពាក់ ព័ន្ធទាំងអស់ចូលរួមគាំទ្រ ផ្តល់កិច្ចសហការ។លោករដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អង្គពិធីទាំងមូល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់យកទៅអនុវត្តបន្តដូចតទៅ៖

ទី១- បន្តរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងត្រូវសហការសម្របសម្រួលជាមួយអង្គភាពជំនាញក្នុងការរៀបចំពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត។

ទី២- ត្រូវបន្តជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់ ជាពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់ចំពោះការហូរចូលថ្នាំកសិកម្ម និងជីកសិកម្មខុសច្បាប់ ក្លែងបន្លំសំបកវេចខ្ចប់ ស្លាកសញ្ញាព័ត៌មាន ទម្ងន់ និងគុណភាព។

ទី៣- បន្ដលើកកម្ពស់ការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មឱ្យបានទូលំទូលាយ តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍”។

ទី៥- ត្រូវលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃការប្រើប្រាស់សម្ភារៈកសិកម្មមិនត្រូវតាមបច្ចេកទេស។ ត្រូវណែនាំដល់កសិករឲ្យជីធម្មជាតិ ដាំដំណាំឆ្លាស់ ដើម្បីបង្កើនគុណភាពដី និងការប្រើថ្នាំកសិកម្មដែលលាយផ្សំពីរុក្ខជាតិធម្មជាតិដែលអាចរកបាន និងមានស្រាប់នៅក្នុងមូល ដ្ឋានដើម្បីផលិតផលិតផលសរីរាង្គ។

ទី៦- ត្រូវលើកកម្ពស់អភិបាលកិច្ចល្អក្នុងការបម្រើសេវាសាធារណៈ ប្រកបដោយតម្លាភាព ដោយត្រូវពង្រឹងឆន្ទៈការងារ និងប្រកាន់ខ្ជាប់នូវវិន័យថ្លៃថ្នូរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដោយផ្អែកតាមគោលការណ៍ និងនីតិវិធីពាក់ព័ន្ធជាធរមាន។

ទី៧- ស្ថិតក្នុងកាល:ទេស:ដែលប្រទេសយើង ក៏ដូចជាពិភពលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋ កិច្ចដោយសារបញ្ហាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងបញ្ហា EBA ឯកឧត្តមរដ្ឋមន្ត្រីបាន ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជានាយកដ្ឋាន រដ្ឋបាល និងអគ្គនាយកដ្ឋានក្រោមឱវាទ ត្រូវគិតគូយកចិត្តទុកដាក់ប្រើប្រាស់ថវិកាជាតិដោយប្រយ័ត្នប្រយ៉ែង ចំគោលដៅ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

ទី៨- គ្រប់អង្គភាពទាំងអស់ រួមទាំងមន្ទីរ ត្រូវយកចិត្តទុកដាក់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីការពង្រឹងប្រសិទ្ធភាពទប់ស្កាត់ការនាំចូលសត្វ ផលិតផលកសិកម្ម និងសម្ភារកសិកម្មខុសច្បាប់។

លោកភុំរ៉ាប្រធាននាយកដ្ឋាននិតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនសាទបានលើកឡើងនៃការប្រើប្រាស់ជីគីមីឆ្នាំ2019អស់ប្រមាណ1,1លានតោន ច្រើនជាងឆ្នាំ2018បន្តិចបន្តួច។ចំណែកថ្នាំកំចាត់សត្វល្អឹតអស់ប្រមាណ8ម៉ឺនតោន។ លើសប្រមាណ​1ម៉ឹនតោនបើធៀបទៅនឹងឆ្នាំ2018។យើងបានកាត់បន្ថយថ្លៃដើមបានប្រមាណ50%​បើធៀបទៅនិងឆ្នាំ2018។តែអ្នកប្រើប្រាស់ត្អូញត្អែរថាឆ្នាំនេះថ្នាំកំចាត់ល្អឹតថ្លៃលើសឆ្នាំមុន។លោកប្រធាននាយកដ្ឋានបានបំភ្លឺថានេះមកពីការចំណាយលើពលកម្មនិងដឹកជញ្ជូនផ្នែកក្រុមហ៊ុនឯកជនមានតម្លៃខ្ពស់។ហើយក៏វាទាក់ទងទៅនឹងតម្លៃទីផ្សារអន្តរជាតិផងដែរ។ទាំងជីគីមី ទាំងថ្នាំកំចាត់សត្វល្អឹតភាគច្រើននាំចូលពីប្រទេសចិន វៀតណាមនិងថៃ។លោកថាទាំងជីគីមី ទាំងថ្នាំកំចាត់សត្វល្អឹតបានប្រើប្រាស់លើផ្ទៃដីកសិកម្មប្រមសានជាង3លានហិកតា។ដូច្នេះមិនច្រើនប៉ុន្មានទេ។ដោយសារកសិករបានងាកមកប្រើជីនិងថ្នាំដោយធម្មជាតិច្រើន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នករងគ្រោះ​ពុល​ស្រា ត្រូ...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

សម្តេច​តេ​ជោ​ប្រាប់​ពលរដ្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

តើ​អ្វី​ទៅជា​ទិវា​ពិភពលោក...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ថ...

តុលាការ​ឃុំខ្លួន អ្នកម៉ៅក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...