ក្រុមហ៊ុនផលិតរថយន្តប្រណីតអង់គ្លេស Bentley បានដាក់បង្ហាញរថយន្តស៊េរីថ្មីផ្តាច់មុខថ្លៃបំផុតមានតម្លៃជិត ២ លានផោន គឺរថយន្តម៉ាក Mulliner Bacalar ដែលអាចបើកក្នុងល្បឿន ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោង។

ហើយត្បិតមានតម្លៃថ្លៃយ៉ាងនេះក្តី ក៏ប៉ុន្តែវាពុំមានដំបូងបំពាក់ឱ្យនោះឡើយ។

រថយន្តប្រណីតកៅអីពីរនេះចំនួន១២គ្រឿងប៉ុណ្ណោះនឹងត្រូវផលិតឡើង ដោយមួយគ្រឿងៗមានតម្លៃ ១,៨ លានផោន (២,៣១ លានដុល្លារ បូកទាំងពន្ធ)។ ទោះយ៉ាងណា ដោយសាររថយន្តនីមួយៗអាចកុម្ម៉ង់ឱ្យផលិតឡើងតម្រូវតាមចិត្តអតិថិជន ដូច្នេះតម្លៃរបស់វានីមួយៗអាចនឹងលើសពី២លានផោន។

មេៗក្រុមហ៊ុនផលិតរថយន្តប្រណីតដែលមានស្នាក់ការធំនៅទីក្រុងគ្រូប្រទេសអង់គ្លេស បាននិយាយថា រថយន្តផលិតឡើងដោយដៃផ្ទាល់ (មិនប្រើមនុស្សយន្ត) ចំនួន១២គ្រឿងបានបម្រុងទុករួចជាស្រេចសម្រាប់អតិថិជនជាអ្នកមានកំពូលៗរបស់ខ្លួន នៅមុនការដឹកជញ្ជូនឱ្យទៅអតិថិជននៅឆ្នាំក្រោយ។

រថយន្ត Mulliner Bacalar ត្រូវគេនិយាយថាជារថយន្តថ្លៃបំផុតរបស់ក្រុមហ៊ុន Bentley​។ រថយន្តនេះប្រើម៉ាស៊ីនសាំងប្រភេទ 6.0-litre W12 TSI កម្លាំង ៦៥៩ សេះ និងសន្ទុះល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល៣,៥វិនាទី និងមានល្បឿនកំពូល ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោង៕ ដោយ៖ កញ្ញាដាលីស