គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបំភ្លឺរឿងឈើនៅតំបន់កន្ទុយនាគ

ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖ នាពេលថ្មីៗនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាប​​បទល្មើសធនធានធម្មជាតិបានសង្កេតឃើញនៅលើបណ្តាញព័ត៌មានសង្គម និងបណ្តាញផ្សព្វផ្សាយមួយចំនួន មានការផ្សព្វផ្សាយនូវព័ត៌មានដដែលៗពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅតំបន់កន្ទុយនាគ ដូចជាមានអត្ថបទមួយចុះផ្សាយថា “រកឃើញឈើល្មើសច្បាប់ចំនួន១៨៨៧កំណាត់ ស្មើនឹងរាប់ពាន់ម៉ែត្រគូប នៅតំបន់កន្ទុយនាគ អាវុធហត្ថផ្ទៃប្រទេស អល់អែកអនុវត្តន៍ច្បាប់ ដោយមន្ត្រីជំនាញថាជាឈើចាស់”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងថា នាពេលថ្មីៗនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានសង្កេតឃើញនៅលើបណ្តាញព័ត៌មានសង្គម និងបណ្តាញផ្សព្វផ្សាយមួយចំនួន មានការផ្សព្វផ្សាយនូវព័ត៌មានដដែលៗពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅតំបន់កន្ទុយនាគ ដូចជាមានអត្ថបទមួយចុះផ្សាយថា “រកឃើញឈើល្មើសច្បាប់ចំនួន១៨៨៧កំណាត់ ស្មើនឹងរាប់ពាន់ម៉ែត្រគូប នៅតំបន់កន្ទុយនាគ អាវុធហត្ថផ្ទៃប្រទេស អល់អែកអនុវត្តន៍ច្បាប់ ដោយមន្ត្រីជំនាញថាជាឈើចាស់”។

អ្នកនាំពាក្យ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានសាជាថ្មីជ្រាបថា ក្រុមការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះដល់តំបន់កន្ទុយនាគ ស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យ ស្រុកតាវែង ខេត្តរតនគិរី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ហើយបានបញ្ចប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ ជាវិធានការ គឺបានចាប់យកឈើល្មើសច្បាប់ (មូលនិងឡាំងជ្រុង) សរុបចំនួន២.០៦៨កំណាត់ (ឆេះ១៨១កំណាត់) ប្រគល់​ជូនអាជ្ញាធរថ្នាក់ខេត្តគ្រប់គ្រង ថែរក្សា ការពារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។ យើងសូមបញ្ជាក់ថា គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្កើតដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គឺអនុវត្តតួនាទី ភារកិច្ចទៅតាមច្បាប់ មានបទល្មើសត្រូវតែបង្ក្រាប មិនមានអ្វីអល់អែកនោះទេ។

គណៈកម្មការជាតិ បានថែរក្សា ការពារផល អនុផលព្រៃឈើដែលជាវត្ថុតាងនៃបទល្មើស សម្រាប់ដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃជាបន្តបន្ទាប់ ដើម្បីប្រមូលថវិកាជូនជាតិ ជាក់ស្តែងឈើចំនួន៧.៣៨៥,៩០៧ម៉ែត្រត្រីគុណ នៅក្នុងខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវបានដេញថ្លៃរួចរាល់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពុល​ស្រាស​នៅ​កំពង់ឆ្នាំង​...

ដោយ​: ទេ​ពក​ង្រី / ភ្នំពេ...

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...