មន្រ្តីមន្ទីរអប់រំខេត្តកំពតមួយរូប ឈ្នះ១០ម៉ឺនដុល្លារពីការផ្ញើសារផ្សងសំណាង

ដោយ:ដេប៉ូ/ភ្នំពេញ ៖ បុរសមួយរូបដែលជាមន្រ្តីនៃមន្ទីរអប់រំខេត្តកំពតបានឈ្នះនូវទឹកប្រាក់សុទ្ធរហូតដល់១០ម៉ឺនដុល្លារដោយគ្រាន់តែបានផ្ញើរសារផ្សងសំណាងជាមួយក្រុមហ៊ុនសែលកាតក្នុងកម្មវិធីផ្ញើសារផ្សងសំណាងឈ្នះប្រាក់រង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃប៉ុណ្ណោះ។

ក្រោយការឈ្នះរង្វាន់រួចមកក្រុមការងាររបស់សែលកាត បានធ្វើដំណើរ ទៅកាន់ផ្ទះអតិថិជន របស់ខ្លួនមួយរូប ឈ្មោះ ម៉េង គាង ដែលជាមន្ត្រីរាជការ បម្រើការនៅមន្ទីរអប់រំ ខេត្តកំពត មានអាស័យដ្ឋាន យុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ដោយមានសំណាង ឈ្នះប្រាក់រង្វាន់ ១០ម៉ឺនដុល្លារអាមេរិក។

បើតាមតំណាងក្រុមការងារសែលកាត បានឲ្យដឹងថា ការនាំយកប្រាក់រង្វាន់ ទៅប្រគល់ ជូន អតិថិជនរបស់ខ្លួន ដែលមានសំណាង ដល់គេហដ្ឋាននាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំឡើយ។

គួរបញ្ជាក់ថាកម្មវិធី“ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុនបានធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១ម៉ឺនដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​អនុគណៈកម្មការ​សុវត្ថិភាព...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...