ដោយ:គង់ហេង/កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមបានជំរុញ ឳ្យក្រុមមន្រ្តីចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធរបស់បណ្តាក្រុងស្រុកទាំង ១០ ដំណើរការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឳ្យបានរួសរាន់ គឺឳ្យទាន់អាកាសធាតុអំណោយផល។ ព្រោះបើយឺតយាវមិនអាចសម្រេចបានតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានដាក់ចេញសរុបប្រមាណ ៦០.០០០ ក្បាលសម្រាប់ខេត្តនេះក្នុងឆ្នាំ២០២០នោះ។
នៅក្នុងការចូលរួមប្រជុំរបាយការណ៍ការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០២០របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោលដី នៅក្នុងសាលាខេត្តកំពង់ចាមនាពេលថ្មីៗ កន្លងទៅ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តនេះបានមានប្រសាសន៍ថា ជុំវិញការចុះបញ្ជីដីធ្លីខេត្តកំពង់ចាមយើងហាក់បានជួបបញ្ហាប្រឈមខ្លះៗ ក្នុងរយ:ពេលពីរខែដើមឆ្នាំនេះនាំឳ្យមានការយឺតយាវគឺសម្រចបានស្ទើរមិនដល់ ១០ ភាគរយ នៃផែនក្នុងឆ្នាំ២០២០នេះរង្វង់ ៦០ពាន់ក្បាលដី។
លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍លើកឡើងថា ក្នុងនោះបញ្ហាប្រឈមឳ្យមានការយឺតយាវរួមមាន គឺការធ្វើសមាហរណកម្មមន្រ្តីនៅរដ្ឋបាលក្រុងស្រុក មកក្នុងរចនាសម្ព័ន្ធថ្មី។ ការផ្តល់ព័ត៌មានក្នុងការសហការពីអាជ្ញាធរភូមិ ឃុំ នៅមានកម្រិតមិនបានដិតដល់ដែលធ្វើឳ្យមានបញ្ហាលំបាក និងបញ្ហានីតិវិធីបង់ពន្ធប្រផាត់ត្រា។
លោក អ៊ុន ចានដា បានមានប្រសាសន៍ទៀតថា ដូច្នេះដើម្បីសម្រេចដំណើរនេះឳ្យបានលឿនតាមផែនការខាងលើយើងត្រូវដោះស្រាយ ដំបូងទាមទារឳ្យមានការឯកភាពគ្នាជាមុនសិន។ ដោយមន្រ្តីចុះបញ្ជីដីធ្លីទាំងអស់ត្រូវយកទៅបំពេញបេសកកម្មនេះ ដែលត្រូវខ្ចីពីរដ្ឋបាលក្រុងស្រុកដែលជាមន្រ្តីពីមុនមកត្រូវនៅបន្តការងារដដែល។ ដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីត្រូវធ្វើការងារនេះផ្ទាល់ជាមួយរដ្ឋបាលក្រុងស្រុកជាអភិបាល។
គួរបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធសម្រាប់ឆ្នាំ២០១៩ បានសម្រេច គឺប្រកាសតំបន់វិនិច័្ឆយចំនួន ៧៥ ភូមិ,បញ្ជូលទិន្ន័យក្បាលដីសម្រេចបានចំនួន ៣៥.០៩០ ក្បាលដី,គូរក្បាលដីសម្រេចបានចំនួន ៣៥.០៩០ ក្បាលដី,បិទផ្សាយទិន្ន័យជាសាធារណ:បានចំនួន ៦៦ភូមិ លើចំនួន ៧៥ភូមិស្មើនឹង ៦៣.៩៥៤ក្បាលដី និងចែកប័ណ្ណបានចំនួន ៥៩.៨៣៧ ក្បាលដី។
ផ្ទេរសិទ្ធចំនួន ៥.០៩៨ ប័ណ្ណ,ចេញប័ណ្ណទុតិយតាចំនួន ៦១ប័ណ្ណ,ដាក់បន្ទុកចំនួន ១.៥១៩ប័ណ្ណ, ចុះបញ្ជីបំពេញបន្ថែមចំនួន ៧០ប័ណ្ណ,ប្តូរប្រភេទដីចំនួន ៣៨ប័ណ្ណ និងបង្រួមក្បាលដីចំនួន ៣៥ក្បាលដី៕/B