បុរសកម្មកររោងចក្រមិនចេះបើក​​រថយន្ដផង ឡើងបើករថយន្ដដឹក​ម៉ាស៊ីនដេរ បុករះចូលហាងកាត់សក់​ និង ហាងលក់នំខេតបណ្ដាលឲ្យ​មនុស្ស​២នាក់រងរបួស

ដោយ:សាវរក្ស/ភ្នំពេញ ៖ បុរសម្នាក់ជាកម្មកររោងចក្របានឡើងបើករថយន្ដទាំងខ្លួនមិនចេះបើកដឹកម៉ាស៊ីនដេរ បុករះម៉ូតូកង់បី ម៉ូតូអ្នកធ្វើដំណើរមិនទាន់អស់ល្បឿនបុកចូលហាងកាត់សក់ និង ហាងលក់នំខេតបណ្ដាលឲ្យមានអ្នករងរបួស២នាក់និងខូចខាតសម្ភារៈជាច្រើន។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង កែងនឹងផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

រថយន្តបង្កប្រភេទកូរ៉េ មួយតោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3193បើកបរដោយបុរសកម្មកររោងចក្រម្នាក់មិនបានស្គាល់អត្តសញ្ញាណត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងបើកចេញពីរោងចក្រឆ្លងផ្លូវវេងស្រេងឡើងមកផ្លូវបេតុងបុករះកង់បីឥណ្ឌា នឹងម៉ូតូ មិនទាន់អស់ល្បឿនរ៉េចង្កូតបុកចូលបុកចូលហាងកាត់សក់ ធ្លាយជញ្ជាំងចូលហាងលក់នំខេត បណ្ដាលឲ្យជាងកាត់សក់រងរបួសបាក់ភ្លៅ និង អ្នកដំណើរម្នាក់រងរបួស ត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យឯកជនដឹកយកទៅជួយសង្រ្គោះភ្លាម។ ចំណែកអ្នកបើករត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅ ដើម្បីសាកសួរ ។ ប្រភពដដែលបានបន្ដទៀតថា អ្នកដែលបើករថយន្ដនោះមែនជាតៃកុងរថយន្ដនោះទេគឺជាកម្មករឡើងបើករថយន្ដលេងក៏ជ្រុលមកបុករៈទីតាំងខាងលើបណ្ដាល មនុស្សរងរបួសនឹងខូចខាតសម្ភារ:ជាច្រើន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបានមកដល់កន្លែងកើតហេតុជួយសំរួលចរាចរណ៍នឹងទាក់ទងទៅសមត្ថកិច្ចជំនា ញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular