ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ដើម្បីសម្រួលបន្ថែមដល់ការរស់នៅរបស់បងប្អូនយោធិនពិការក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រនៅឃុំនិងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ត្រូវបានលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុនី បានផ្តល់អំណោយសាងសង់ផ្ទះថ្មីចំនួន៥៩ខ្នង ហើយបានប្រគល់ជូនកាលពីថ្ងៃទី០៣ខែមិនាឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ អ៊ុត សំអាត នាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្របានលើកឡើងថា យោធិនពិការដែលកំពុងរស់នៅក្នុងមណ្ឌលមានចំនួន​៥៩៥​គ្រួសារ ។ក្នុងនោះមានចំនួន៤៩៦គ្រួសារបានទទួលផ្ទះស្នាក់នៅនិងរស់នៅបានសមរម្យ។និង៩៩គ្រួសារទៀតបន្តរស់នៅបណ្តោះអាសន្នក្នុងខ្ទមលើដីអង្គភាពចែកជូន។

លោកឧត្តមសេនីយ៍ឯក ព្រហ្ម មរណះ មេបញ្ជាការរងកងទ័ពជើងគោក ទទួលជាមេបញ្ជាការគ្រប់ឡ្រងមណ្ឌលមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់សុខទុក្ខយោធិនចូលនិវត្តន៍ យោធិនពិលី យោធិនពិការ និង យោធិនការត់រំសាយពិសេសយោធិនពិការក្នុងមណ្ឌលអភិវឌ្ឍន៍យោធិន៣១៧ភ្នំឆ័ត្រ។

ឧត្តមសេនីយ៍េក ព្រហ្ម មរណៈ បានចូលរួមអបអរសាទរចំពោះបងប្អូនយោធិនពិការដែលទទួលបានការជួយឧបត្ថម្ភផ្ទះស្នាក់នៅពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកស្រី។

ក្នុងនោះដែរលោក បានបញ្ជាក់ថា អ្វីៗដែលបងប្អូនទទួលបានទាំងលើការរស់នៅ ទីជម្រក និងដីសម្រាប់បង្កបង្កើនផល គឺបានមកពីសន្តិភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕/B