គេ​ផ្អើល​កូរ៉ូណា​វីរុស ឥណ្ឌា​បែរ​ជា​ផ្ទុះ​ផ្តាសាយ​បក្សី​

292
ចែករម្លែក

​ផ្តាសាយ​បក្សី​បង្ហាញ​ខ្លួន​នៅ​រដ្ឋ​ឥណ្ឌា​មួយ ចំ​ពេល​ការពិនិត្យ​សុខភាព​រក​ឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​Covid-19​ចំនួន​១៩​នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​នៅ​រយៈពេល​២៤​ម៉ោង​កន្លងមក​។​

​សារព័ត៌មាន​ស្ពុត​និក​របស់​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​០៤​មីនា​ថា រដ្ឋ​អ៊ុត​តា ប្រា​ដែស​ភាគ​ខាងជើង​ឥណ្ឌា កំពុង​ផ្ទុះ​ជម្ងឺផ្តាសាយបក្សី​បង្កឡើង​ដោយ​វីរុស​H1N1​។​មនុស្ស​៩​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​ផ្តាសាយ​បក្សី​នៅក្នុង​រដ្ឋ​ខាងលើ និង​មនុស្ស​៨១​នាក់​ឆ្លង​ជម្ងឺ​នេះ​។​

​រ៉ា​ច គុ​មារ មន្ត្រី​សុខាភិបាល​នៅក្នុង​រដ្ឋ​នេះ​បាន​ប្រាប់​សារព័ត៌មាន​ស្ពុត​និកថា មនុស្ស​៨១​នាក់​ត្រូវបាន​ពិនិត្យ​ឃើញ​វីរុស​ផ្តាសាយ​បក្សី​តាំងពី​មុន​មក ក្នុងនោះ​២០​នាក់​ជា​ទាហាន​។​

​លោក​បាន​បន្ថែមថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំងនេះ​១០​នាក់​ត្រូវបាន​ព្យាបាល​ជា​និង​ចេញពី​មន្ទីរពេទ្យ ។​

​ក្នុងពេល​ជាមួយគ្នា ឥណ្ឌា​បាន​រកឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​ចំនួន​១៩​នាក់​ក្នុងពេល​ពេល​២៤​ម៉ោង​កន្លង​មក​ក្នុងនេះ​១៧​នាក់​ជា​អ្នកទេសចរ​អ៊ីតាលី​។​ពួកគេ​​ត្រូវបាន​ធ្វើ​ចត្តា​ឡី​ស័ក​(​ដាក់​នៅ​ដាច់​ពី​គេ​)​នៅ​បន្ទាយ​ប៉ូលិស​ព្រំដែន​មួយ​ក្នុង​ក្រុង​ញូ​វ ដែល​លី​។​

​ការរកឃើញ​កូរ៉ូ​ណាវី​រុស​២​ករណី​ទៀត មួយ​ស្ថិតនៅ​ក្រុង​ដែល​លី និង​មួយទៀត​នៅ​រដ្ឋ ហាយដេ​រ៉ា​បាត ភាគខាងត្បូង​។​

​ពីមុន​ឥណ្ឌា​បាន​រកឃើញ​កូរ៉ូណា​វីរុស​៣​ករណី​ដែរ នៅ​រដ្ឋ​កេ​រ៉ា​ឡា​ភាគខាងត្បូង​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​ពេទ្យ​អង្គុយ​រង់ចាំ​ពិនិត្យ​សុខភាព​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​ឥណ្ឌា​មួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម