WHO ៖ កង្វះប្រព័ន្ធថែទាំសុខភាព និង ការផ្ទុះវីរុសកូរ៉ូណានៅអ៊ីតាលី អ៊ីរ៉ង់ និងកូរ៉េខាងត្បូង ជាក្តីបារម្ភខ្លាំងបំផុត

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រីវេជ្ជបណ្ឌិត ម៉ាហ្គារ៉េត ហារីស ទើបតែវិលត្រឡប់មកទីក្រុងហ្សឺណែវវិញដើម្បីធ្វើការជាមួយក្រុមការងារទប់ទល់នឹងវីរុសកូរ៉ូណា។

លោកស្រីបានត្រឡប់មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺអេបូឡា។

លោកស្រីបានប្រាប់កាសែត The Straits Times ថា “យើងមានការផ្ទុះឡើងនៃជំងឺអេបូឡាដ៏អាក្រក់នៅទីនោះ។ វាបានបន្តកើតឡើងអស់រយៈពេលមួយឆ្នាំកន្លះហើយ ហើយមានមនុស្សច្រើនណាស់បានស្លាប់ គឺចំនួន ២.៤០០ នាក់”។

លោកស្រីបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទពីទីក្រុងហ្សឺណែវថា “ប៉ុន្តែវីរុសកូរ៉ូណាបានសម្លាប់មនុស្សជាច្រើនក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ នោះគឺជាការប្រៀបធៀបខ្លះនៃភាពធ្ងន់ធ្ងរនិងភាពធំធេងនៃការបំផ្លិចបំផ្លាញនៃវីរុសនេះ”។

អង្គការ WHO និយាយកាលពីថ្ងៃអង្គារថា ប្រហែល ៣,៤ ភាគរយនៃជនរងគ្រោះនៃវីរុសកូវីដ១៩បានស្លាប់ដោយសារវីរុសនេះនៅទូទាំងពិភពលោក។ បើប្រៀបធៀប ជំងឺផ្តាសាយតាមរដូវជាទូទៅសម្លាប់មនុស្សតិចជាង ១ ភាគរយនៃអ្នកឆ្លងទាំងអស់។

រដ្ឋលេខាធិការអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយថា “ភាពខុសគ្នាធំទីពីរគឺថា កូវីដ១៩បង្កឱ្យមានជំងឺធ្ងន់ធ្ងរជាងជំងឺផ្តាសាយតាមរដូវ។ ខណៈមនុស្សជាច្រើននៅទូទាំងពិភពលោកបានពង្រឹងប្រព័ន្ធភាពស៊ាំទៅនឹងជំងឺផ្តាសាយតាមរដូវ វីរុសកូវីដ១៩គឺជាមេរោគថ្មីមួយដែលគ្មាននរណាម្នាក់មានប្រព័ន្ធភាពស៊ាំទប់ជាមួយវានោះទេ”។

លោកស្រីវេជ្ជបណ្ឌិតហារីសបានចង្អុលទៅប្រទេសទាំង ៣ ដែលគួរឱ្យបារម្ភបំផុតគឺ អ៊ីតាលី អ៊ីរ៉ង់ និងកូរ៉េខាងត្បូង។

លោកស្រីបាននិយាយថា “ការព្រួយបារម្ភបំផុតរបស់យើងគឺប្រទេសទាំងបី ដែលមានការផ្ទុះឡើងយ៉ាងខ្លាំងនៃវីរុសកូរ៉ូណា​ និងកំពុងជួបការលំបាកក្នុងការទប់ទល់នឹងការផ្ទុះឡើងទាំងនេះ។ រឿងមួយទៀតដែលធ្វើឱ្យយើងព្រួយបារម្ភគឺថា វាជាវីរុសដ៍កាចសាហាវ។ ដូច្នេះដំបូងឡើយមនុស្សនិយាយថា វាជាអត្រាស្លាប់ ១ ភាគរយប៉ុណ្ណោះ ប៉ុន្តែឥឡូវយើងឃើញមានមនុស្សស្លាប់ច្រើនឡើង”។

លោកស្រីបាននិយាយថា ជារៀងរាល់ថ្ងៃមនុស្សកាន់តែច្រើនឡើងត្រូវការ “ការថែទាំសុខភាពនិងថែទាំវេជ្ជសាស្ត្រកម្រិតខ្ពស់បំផុតក្នុងរយៈពេលយូរ សម្រាប់ពីរទៅបីសប្តាហ៍” ដោយដាក់សម្ពាធសូម្បីនៅក្នុងប្រទេសដែលមានប្រព័ន្ធសុខភាពសាធារណៈខ្លាំងក្លា៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិកពេទ្យពិនិត្យសុខភាពអ្នកជំងឺដោយពាក់ម៉ាស់នៅអ៊ីតាលីកាលពីថ្ងៃអង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...