ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ នៅខេត្តបន្ទាយមានជ័យបានប្រារព្ធរួចហើយដើម្បីអបអរខួបលើកទី១០៩ទិវាអន្តរជាតិនារី ៨ មីនា កាលពីពីថ្ងៃទីទី៣ ខែមិនាឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្ត ។

លោកស្រីម៉េង គីមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមាននជ័យបានមានប្រសាសន៍ថា៖ ទិវាអន្តរជាតិ៨មិនានេះកើតមុនអង្កការរសហប្រជាជាតិក៏ដោយ ក៏វិសមភាពរវាង បុរស និងស្ត្រីនៅមានការរើសអើងប្រឆាំងនិងនារីភេទ ការរំលោភសិទ្ធស្ត្រី ហឹង្សាក្នុងគ្រួសារនៅតែកើតមានជាបញ្ហា។

ដូច្នេះពិភពលោកនិងកម្ពុជា ក៏ដូចរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយដល់មនុស្សគ្រប់រូបទាំងបុរស ទាំងស្ត្រីដើម្បីជួយឲ្យស្ត្រីមានភាពយុត្តិធម៌ក្នុងការទទួលសិទ្ធិ និងប្រើសិទ្ធិ និងដើម្បីជួយកាត់បន្ថយទប់ស្កាត់លុបបំបាត់ចោលនូវបញ្ហាទាំងឡាយលើស្ត្រី ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ៖ ឆ្នាំ២០២០នេះ ទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ ” ស្ត្រីរួបរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ។

លោកបន្តថា ៖ ដោយសារមានប្រវត្តិដ៏លំបាកគឺកុមារ ក្រីក្ររាប់លាននាក់ត្រូវបានម្ចាស់រោងចក្រ សហគ្រាសគេងប្រតវ័ញ្ចលើកំលាំងពលកម្មកុមារនិងស្ត្រីដែលជា កម្មកររោងចក្របង្ខំឲ្យធ្វើការជាទម្ងន់ក្នុង១ថ្ងៃ១៦ម៉ោង។ ហើយផ្តល់ប្រាក់បៀវត្សយ៉ាងតិចបំផុតដោយមិនគិតពីសុខភាពរបស់កម្មករឡើយជាហេតុធ្វើឲ្យនារីនិងកុមាររស់នៅយ៉ាងដុនដាបលំបាកវេទនា។

ទើបបច្ចុប្បន្ន ទាំងកម្ពុជានិងពីភពលោកបានខិតខំមិនអោយរឿងបែបនេះកើតមានជាថ្មី ។ ពិសេស បានខិតខំលើកកម្ពុស់និងការចួលរួមេបស់ស្ត្រីនិងយេនឌ័រ៕/B