Home ព័ត៌មានអន្តរជាតិ វេជ្ជបណ្ឌិត​ម...

វេជ្ជបណ្ឌិត​ម្នាក់​ទៀត​នៅ​ក្រុង​វូ​ហាន ស្លាប់​ដោយ​ឆ្លង​វីរុស​COVID-19

​វេជ្ជបណ្ឌិត​ម៉ី ហ្សុ​ង​មី​ញ គ្រូពេទ្យ​ជំនាញ​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ក្រុង​វូ​ហាន​នៅ​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន​បាន​ស្លាប់​ដោយសារ​ឆ្លង​វីរុស​COVID-19 កាលពី​ថ្ងៃ​អង្គារ​​ទី​០៣​ខែ​មីនា​។ នេះ​បើ​យោង​តាម​សេចក្តីបញ្ជាក់​ពី​មន្ទីរពេទ្យ​។​

​វេជ្ជបណ្ឌិត អាយុ​៥៧​ឆ្នាំនេះ បាន​ឆ្លង​វីរុស នៅពេល​ព្យាបាល​ពួក​អ្នកជំងឺ​ដែល​មាន​វីរុស​COVID-19​នេះ​។​

​លោក​ម៉ី ហ្សុ​ង​មី​ញ អនុប្រធាន​ផ្នែក​ចក្ខុរោគ​នៃ​មន្ទីរពេទ្យ​នេះ​ជា​មិត្ត​រួម​ការងារ​របស់ វេជ្ជបណ្ឌិត​លី វេន​លៀង​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​៨​នាក់​​ដែល​បាន​ព្យាយាម​ព្រមាន​អំពី​វីរុស​នេះ​នៅ​ពេល​វា​បាន​កើត​ឡើង​ជា​លើកដំបូង​នៅ​ទីក្រុង​វូ​ហាន ។

​វេជ្ជបណ្ឌិត​លី វេន​លៀង បាន​ស្លាប់​ដោយសារ​វីរុស​នេះ កាលពីដើម​ខែ​កុម្ភៈ​។​

​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យ​នេះ បាន​និយាយថា “​វេជ្ជបណ្ឌិត ម៉ី ហ្សុ​ង​មី​ញ​បាន​ឆ្លង​វីរុស​នេះ កាលពី​ពាក់កណ្តាល​ខែ​មករា​ហើយ​ស្ថានភាព​ជំងឺ​របស់​គាត់​បាន​ចាប់​​ផ្តើម​ធ្ងន់ធ្ងរ​នៅ​ថ្ងៃទី​១១​ខែ​កុម្ភៈ​៕​ប្រែ​សម្រួល​៖​សុខា​/sn

វេជ្ជបណ្ឌិត ម៉ី ហ្សុ​ង​មី​ញ​បាន​ស្លាប់ កាលពី​ថ្ងៃ​អង្គារ​ទី​៣​ខែ​មីនា​នេះ​ដោយសារ​ឆ្លង​វីរុស​COVID-19

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular