ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ អាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួចសហការជមួយអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើកាបង្ក្រាបគោយន្តកន្ត្រៃដឹកឈើអត់ច្បាប់មួយគ្រឿង។ ត្រង់ចំណុចភូមិអូរនាហីង ឃុំតាំងក្រូច ស្រុកសំរោងទងខេត្តកំពង់ស្ពឺតាមបណ្តោយផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែលេខ២០និង២១កាលពីវេលាម៉ោង៣និង៣០នាទីឈានចូលថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២០។
លោក វិន ឡេងហ៊ួង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងបានឲ្យដឹងថាគោយន្តកន្ត្រៃដែលដឹកឈើត្រូវបានបង្ក្រាបនេះមិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ។ខណះដែលកម្លាំងរបស់លោកនិងខេត្តកំពុងល្បាតស្រាបតែឃើញគោយន្តដឹកឈើខាងលើឈប់ទុកចោលនៅតាមផ្លូវហើយកម្លាំងបានដើមើលឃើញម្ចាស់ចុះរត់គេចខ្លួនបាត់។
លោកបានបន្តថា ក្រោយពីម្ចាស់ចុះរត់បាត់កម្លាំងរបស់លោកបានទំនាក់ទំនងមកខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺឲ្យមកយកទៅខ័ណ្ឌដើម្បីធ្វើការវាស់វែង។
មន្ត្រីជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺបានប្រាបើថាឈើទាំងមាន៣ប្រភេទ១ឈើក្នាប២ក្តាលមន្ត្រីជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺបានប្រាបើថាឈើទាំងមាន៣ប្រភេទ១ឈើក្នាប២ក្តាក្រាលវែង៣ ក្តាក្រាលខ្លីជាប្រភេទឈើធ្លកមានចំនួន៤.២៥០ម៉ែត្រគុប។
បច្ចុប្បន្នមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវរកម្ចាស់ដើម្បីចាត់ការតាមនិតិវិធី។ បងប្អូនប្រជាពលដែលរស់នៅជិតសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទបដែលមានលោ កូ ស៊ី ណា ជានាយសង្កាត់នៅទីតាំងស្ថិតក្នុងភូមិត្រឹងស្រឹង ឃុំហោសំណុំ ស្រុកឱរ៉ាល់បាននិយាយថាតាំពីលោកកូសុីណា មកកាន់តំណែងនៅចំណុចខាងនេះគេមិនដែលឃើញលោកបង្ក្រាបបទល្មើសព្រៃឈើម្តងណាឡើយ។
បើទោស់បីជាមានសមត្ថកិច្ចខាងណាគេបង្ក្រាបបានហើយលោកមកទទួលយកទៅរក្សាទុកគ៍មិនរវល់ដែរ៕/B