ស្លាប់ម្នាក់ភ្លាម ករណីជិះម៉ូតូបុកគ្នាជាមួយរថយន្តV1

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯស្រុកកោះញែក ហេតុការណ៍ នេះកេីតនៅវេលាម៉ោង ១១និង០០នាទីថ្ងៃទី០៤ខែមិនាឆ្នាំ២០២០ត្រង់ចំណុចនៅទល់មុខរដ្ឋបាលស្រុកកោះញែក លើផ្លូវជាតិលេខ76 ស្ថិតនៅភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចន្លោះគីឡូម៉ែត្រលេខ219និង220 ។

សមត្ថកិច្ចស្រុកកោះញែកឱ្យឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងរវាងរថយន្ត និង ម៉ូតូ ក្នុង ទិសដៅ បញ្ច្រាស់ទិសគ្នា។ អ្នកបើបរ រថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡេីយ (គិចខ្លួន) បើករ រថយន្ត ម៉ាកHyundai (វេអង)ពណ៌ខៀវស្លាកលេខត្បូវឃ្មុំ3A6168 (ស្លាកលេខរមកព្រះសីហនុ4A3063)ក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយអ្នកបើកបរម៉ូតូឈ្មោះតុ ច្រូប ភេទប្រុសជនជាតិ ខ្មែរ អាយុ៥៨មាននទីលំនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក បានបើកម៉ូតូម៉ាកឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានមួក គ្មានកញ្ចក់ ក្នុងទិសដៅពីកើតទៅលិច បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។

ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ រីឯមធ្យាបាយភាគ្គីទាំងពីរ ត្រូវបានកម្លាំងជំនាញ ដកហូតយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះញែក រងចាំចាត់ការតាមនីតិវិធី បន្ត។ និង បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...