ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសចោលម្សៀតម្នាក់បានដុតផ្ទះ របស់ម្តាយបង្កើត ចោលព្រោះតែខឹង គ្រួសារស្តីបន្ទោស មិនរកការងារធ្វើគិតតែដេកស៊ី ។

ករណីនេះកើតឡើងនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០។

សមត្ថកិច្ចដែលចូលរួមពន្លត់អគ្គិភយ័នេះប្រាប់ថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ កែវ សន ភេទស្រី អាយុ៧២ឆ្នាំ ហើយជនសង្ស័យជាកូនដែលដុតផ្ទះម្តាយខ្លួនឯងនេះ ឈ្មោះ នេត ដារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ។

ផ្ទះនេះធ្វើអំពីឈើ ទទឹង៧ម៉ែត្រ បណ្តោយយ៩ម៉ែត្រ ប្រកហ្វុីប្រូសុីម៉ង់ត៍ រៀបបេតុងខាងក្រោម ឆេះខូចខាតរួមនិងទ្រព្យសម្បត្តិក្នុងផ្ទះអស់ទាំងស្រុង ។

ករណីនេះនគរបាលបានឃាត់ខ្លួនជនបង្ក នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប៕/B