ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ មន្ត្រីពាក់ព័ន្ធបានពិនិត្យមើលការងារអតីតអតីតយុទ្ធជនខេត្តបន្ទាយមានជ័យដោយបានធ្វើការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០២០។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យអោយដឹងពីលទ្ធផលអនវត្តន៍លើការងារឆ្នាំ២០១៩និងលើកទិសដៅឆ្នាំ២០២០ ដោយបានឆ្លុះបញ្ចាំងពីលទ្ធផល សមិទ្ធផលរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខសណ្តាប់ធ្នាប់សាធារណ: ស្ថេរភាពនិងបរិយាកាសនយោបាយដែលយើងគ្រប់គ្រងបានរឹងមាំ។
លោកអ៊ុ រាត្រី បានបូកសរុបហើយដាក់ចេញនូវទិសដៅការងាររបស់រដ្ឋបាលខេត្តនាឆ្នាំ២០២០ខាងមុខ រួមមាន ពង្រឹងនិងជំរុញការងានានា រួមទាំងការងារអតីតយុទ្ធជន ការងារគ្រប់គ្រង់គ្រោះមហន្តរាយ ។
លោកគន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក៏ជាអគ្គលេខាធិការាកណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយបានមានប្រសាសន៍ថា៖ ក្នុងរយះពេលពេញ១ឆ្នាំនេះ លោកសូមវាយតម្លៃកោតសរសើរដល់មន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីទាំងផ្នែកសិុវិលនៃអាជ្ញាធរដែនដី មន្ទីរស្ថាប័នជំនាញ កងកម្លាំងប្រដាប់អាវុធរបស់ស្ថាប័នរដ្ឋគ្រប់ស្ថាប័នដែលសម្រេចបានលទ្ធផល សមិទ្ធផលថ្មីៗបន្ថែមច្រើននៅក្នុងខេត្ត ។
ក្នុងនោះលោកបាលោកបានបន្តទៀតថា៖ បន្តបង្កើនលើកកម្ពស់លើវិស័យសង្គម សេដ្ឋកិច្ចនានា និងការងារអតីតយុទ្ធជន ការងារគ្រប់គ្រង់គ្រោះមហន្តរាយ។
ក្នុងនោះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់ អតីតយុទ្ធជនដោយផ្តល់ទាំងគ្រឿងឧបភោគ បរិភោគ និងថវិកា។ពិសេសបានជួយសាងសង់ផ្ទះឲ្យដល់អតីតយុទ្ធជន។
នោះជាការដឹងគុណ ឆ្លើយតបគុណអភីតយុទ្ធជនដែលកន្លងមកបានធ្វើពលីកម្មប្តូរជីវិតសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដី មាតុភូមិនិងប្រជាជន ។
លោកបានបន្តថា ឯសមាគមអភិតយុទ្ធជនកម្ពុជាបង្កើតឡើងវធ្វើការងារវិស័យមនុស្សធម៌សំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសាររងគ្រោះ៕/B