ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសម្នាក់បានរងរបួសធ្ងន់ចំណែកស្ត្រីម្នាក់បានរងរបួសស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី០៤ខែមីនាធ្ឆ្នាំ២០២០នៅភូមិកោះក្បានខាងជេីងឃុំ សំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅភូមិកោះក្បានខាងជេីងឃុំ សំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀងបណ្តាលឱ្យមនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលទី១/ឈ្មោះ អ៊ូរ ធឿនភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែររស់នៅភូមិកោះគោឃុំ ព្រៃគរគីស្រុក ចន្រ្ទា ខេត្ត ស្វាយរៀងបើកម៉ូតូម៉ាកស៊ីរ៉ូស ពណ៏ក្រហមខ្មៅ ស្លាកលេខភ្នំពេញFG 5435 បើកពីត្បូងទៅជេីង មានដឹកឪវ៉ាន់លក់ដូរបណ្តាលអោយរងរបួសស្រាលទៅព្យាបាលនៅមន្ទីពេទ្យបង្អែកជីភូ ទី២/ឈ្មោះ ថន បូរី ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិបារាយឃំុមេសរថ្ងកស្រុកចន្រ្ទាខេត្តស្វាយរៀងបេីកម៉ូតូម៉ាកវ៉េវណ៍ក្រហមស្លាក​លេខ​(គ្មាន )បេីកបរស្របទិសគ្នា បណ្តាលអោយរងរបូសធ្ងន់(បាក់ភ្លៅខាងស្តាំ)បងប្អូនយកទៅព្យាបាលនៅមន្ទីពេទ្យប្រទេសវៀតណាម។

ប្រភពដដែលបានបន្តថាៈ មូលហេតុឈ្មោះ ថន បូរី បើកបរលឿនពេកមិនប្រុងប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូស្ត្រីដឹកអីវ៉ាន់ពីក្រោយតែម្តង។ ហើយបច្ចុប្បន្នវត្ថតាងបានយកទៅរក្សាទុកនៅប៉ុស្តិ៍សំរោងជាបណ្តោះអាសន្ន៕/B