ដោយ:គូលែន/សៀមរាប ៖ នៅវេលាម៉ោង ១១និង00នាទីថ្ងៃ ទី៤ ខែមីនា ឆ្នាំ២០២០នេះ នៅសាលាអនុវិទ្យលយ័រហាល ក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ មានករណីសិស្សសាលាដួលសន្លប់ចំនួន២នាក់បន្ថែមទៀត។

លោក វរសេនីយ៍ទោ ស៊ុន ថៃ អធិការរងនគរបាលស្រុកស្វាយលើ បាននិយាយថា នៅវេលាម៉ោង 11និង00នាទី មានសិស្សស្រីចំនួន២នាក់ បានដួលសន្លប់ដោយមិនដឹងមូលហេតុ ។ក្រោយកើតហេតុ បានបញ្ជូនទៅមណ្ឌលសុខភាពស្រុកស្វាយលើ ។

លោកបានបន្តថា សិស្សដែលដួលសន្លប់គឺមានឈ្មោះ លឿម សុខណា ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិត្រពាំងពពេល ឃុំតាសៀម រៀនថ្នាក់ទី (៧ A) និងម្នាក់ទៀត ឈ្មោះ រ៉ែម សារ៉ាត៉ ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំតាសៀម រៀនថ្នាក់ទី (៨B)៕/B